ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតីនាយក​រដ្ឋមន្ត្រី​៖ ច្បាប់កាតព្វកិច្ច​យោធា​នឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​សម័យប្រជុំ​វិ​សាម​ញ្ញ​រដ្ឋសភា ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា សេចក្តី​ព្រាងច្បាប់កាតព្វកិច្ច​យោធា​ដែល​រាជរ​ដ្ឋាភិ​បាល​រៀបចំ​ឡើងជា​ថ្មី​នេះ​ ផ្អែក​លើ​ភាព​ចាំបាច់​នៃ​បរិការណ៍​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ ហើយនឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ​។…

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​សម័យប្រជុំ​វិ​សាម​ញ្ញ​រដ្ឋសភា ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា សេចក្តី​ព្រាងច្បាប់កាតព្វកិច្ច​យោធា​ដែល​រាជរ​ដ្ឋាភិ​បាល​រៀបចំ​ឡើងជា​ថ្មី​នេះ​ ផ្អែក​លើ​ភាព​ចាំបាច់​នៃ​បរិការណ៍​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ ហើយនឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ​។

ក្នុង​បទ​អន្តរាគមន៍ ក្នុង​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៧​លើ​របៀបវារៈ «​សេចក្តីព្រាងច្បាប់​ស្តី​ពី កាតព្វកិច្ច​យោធា​» នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​មាន​ប្រសាសន៍​សេចក្តីព្រាង​ច្បាប់​នេះ​​មាន​៨​ជំពូក និង​២០​មាត្រា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​អនុវត្ត​មាត្រា​៤៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

សម្តេច​ធិ​បតី​មាន​ប្រសាសន៍​បញ្ជាក់​ថា «រាជរដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ថ្មី ដោយ​ផ្អែក​លើ​ភាព​ចាំបាច់​នៃ​បរិការណ៍​ជាក់ស្តែង និង​ឈរ​លើ​ច្បាប់​ដែល​កំពុង​មាន​ជា​ធរមាន​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៦ ដើម្បី​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​បាន​គោរ​ស្នើ​សុំ​ពី​រដ្ឋសភា​ដ៏​ឧត្តុ​ង​ឧត្តម​នា​ពេល​នេះ​» ។

សម្តេច​ធិ​បតី​មាន​ប្រសាសន៍​រំលឹក​ថា ដោយសារ​កន្លង​មក​ កម្ពុជា​មិន​ទាន់​មាន​តម្រូវការ​ផ្នែក​កងទ័ព ហើយ​ត្រូវ​កាត់​រំសាយកងទ័ព ដើម្បី​បង្វែ​ថវិកា​មក​ពង្រឹង​សេដ្ឋកិច្ចជាតិ ទើប​នា​ពេល​នោះ​ច្បាប់​កាតព្វកិច្ច​យោធា​ត្រូវ​ផ្អាក​សិន ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា សន្តិភាព​កម្ពុជា​មិន​ត្រូវការ​សុំ​ក្តី​អង្វរ​ពី​គេ​នោះ​ទេ ព្រោះ​ជាក់ស្តែង​បទ​ពិសោធន​មួយ​ឆ្នាំ​មកនេះ កម្ពុជា​បាន​ជួប​ប្រទះ​ហើយ ។ ដូច្នេះ​គ្មាន​អ្នក​ណា​ម្នាក់​មក​ជួយ​កម្ពុជា​ទាំងស្រុង​ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ ។ ហេតុនេះ ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​គឺជា​រឿង​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ទាំងមូល ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​អះអាង​ថា ច្បាប់​នេះ​មិន​ត្រឹមតែ​ជា​ឧបករណ៍​ចាំបាច់​ក្នុង​ការ​កសាង​កំលាំង​ទ័ព​សម្រាប់​ការពារ​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​កសាង​កំលាំង​ពលរដ្ឋ​ប្រកបដោយ​វិន័យ សមត្ថភាព​ឆន្ទៈ បម្រើ​សង្គម​ជាតិ​ដែល​ជា​ប្រភព​នៃ​កំលាំង​ត្រៀម​បំរុង និង​ជា​ធនធាន​ដ៏​រឹង​មាំ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ