ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាល បានការណែនាំពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុក ចុះស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី បានចំនួន ៤នាក់ ៖
១-ឈ្មោះ ផន វិរៈ ប្រុស ១៧ឆ្នាំ នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ
២-ឈ្មោះ នាង បូរ៉ា ប្រុស ១៦ឆ្នាំ នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី
៣-ឈ្មោះ ឆន កែវ ប្រុស ២០ឆ្នាំ នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី
៤-ឈ្មោះ នៅ វិសាល ប្រុស ១៦ឆ្នាំ នៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ។
ក្រោយឃាត់ខ្លួន បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងអនុវត្ដវិធានការតាមគោលការណ៏របស់ថ្នាក់ដឹកនាំ រួមមាន ៖
១-បានអោយកោសក់ ពុះជើងក្អែក ធ្វើពលកម្មបរិស្ថានអនាម័យ ជុំវិញអង្គភាព និងតាមទីសាធារណៈ
២-អញ្ជើញអាណាព្យាបាកមកទទួលស្ដាប់ និងធ្វើកិច្ចសន្យា ប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត មិនអោយបន្ដធ្វើសកម្មភាព ឬដើរលេងយប់មិនចូលផ្ទះ ឬសាលារៀនឡើយ ។
៣-បានដកហូតមធ្យោបាយម៉ូតូមួយគ្រឿង ដែលបានបង្ហោះតាមផ្លូវសាធារណៈ យកមករក្សាទុករយៈពេល៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ។
ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សំណូមពរ និងស្នើសុំដល់លោកឪពុកអ្នកម្ដាយ អាណាព្យាបាលទាំងអស់ មេត្ដាគ្រប់គ្រងកូនចៅដោយផ្ទាល់ លើការរៀនសូត្រ និងកុំជ្រួលជ្រើមលើសម្ភារៈនិយម កុំចង់តាមចិត្ដ ព្រោះនាំអោយកូនខូចអនាគត ព្រោះតែប្រើមធ្យោបាយមិនចូលរៀន និងសេពគប់គូកនខុស ៕







ចែករំលែកព័តមាននេះ