រាជធានីភ្នំពេញ ៖ បងប្អូនសហគមន៍ខ្មែរ នៅតំបន់សុងណាម ក៏បានរៀបចំបង្ហាញពិធីអាពាហ៍ពិពាហ៍ តាមលក្ខណៈប្រពៃណីខ្មែរ របាំគោះត្រឡោក និងស្តង់ម្ហូបខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ឱ្យប្រជាជនកូរ៉េ និងភ្ញៀងអន្តរជាតិ បានទស្សនាផងដែរ ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជ ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យសាមគ្គីសកលលើកទី១៥ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅសាលាក្រុងសុងណាម ក្នុងខេត្តខ្យង់គីដូ ប្រទេសកូរ៉េ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតហ្វីលីពីន តំណាងស្ថានទូតប្រទេសវៀតណាម អភិបាលក្រុងសុងណាម ប្រធានមជ្ឈមណ្ឌលពហុវប្បធម៌តំបន់សុងណាម បងប្អូនស្ត្រីរៀបការគ្រួសារកូរ៉េ និងពលករបរទេសសរុបប្រមាណ ៤,០០០នាក់ ។
នៅក្នុងកម្មវិធីនេះ បងប្អូនសហគមន៍ខ្មែរ នៅតំបន់សុងណាម ក៏បានរៀបចំបង្ហាញពិធីអាពាហ៍ពិពាហ៍ តាមលក្ខណៈប្រពៃណីខ្មែរ របាំគោះត្រឡោក និងស្តង់ម្ហូបខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ឱ្យប្រជាជនកូរ៉េ និងភ្ញៀវអន្តរជាតិផ្សេងទៀត បានទស្សនា និងបានភ្លក់មុខម្ហូប និងបង្អែមខ្មែរផងដែរ ។
ឯកឧត្តមឯអគ្គរាជទូត បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុងសុងណាម និងសហការីសាលាក្រុងសុងណាម និងលោកស្រី Song Munyeong ប្រធានមជ្ឈមណ្ឌលពហុវប្បធម៌ ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងតែងតែយកចិត្តទុកដាក់ដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងតំបន់សុងណាមនេះ ។
ឯកឧត្តម បានលើកឡើងថា ពិធីបុណ្យសាមគ្គីសាកលនេះ បានបង្ហាញអំពីការតភ្ជាប់រវាងវប្បធម៌ នៃប្រទេសក្នុងសកល ការរួបរួម និងសារៈសំខាន់ នៃសាមគ្គីភាពរវាងប្រទេស និងប្រទេស ក្នុងសកលលោក ៕






ចែករំលែកព័តមាននេះ