ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍ផ្ទុយគ្នា៖ អាមេរិកថាអាកាស​យា​និក C-135 ធ្លាក់នៅអ៊ីរ៉ាក់ដោយសារបញ្ហាបច្ចេក​ទេស ខណៈអ៊ីរ៉ង់អះអាងថាបានបាញ់ទម្លាក់

4 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នា​ល្ងាច​ថ្ងៃ​ទី​១២ ​មីនា ទី​បញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រកាស​ពី​ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​អា​មេ​រិ​ក​ធុន​C-135​មួយ​គ្រឿង​នៅ​ភាគ​ខាងលិច​អ៉ី​រ៉ា​ក់ដោយ​បញ្ជាក់​ថា ការ​បាត់បង់​យន្តហោះ​ចាក់​ប្រេង​លើ​អាកាស​នោះ មិនមែន​ដោយសារ​ការ​វាយប្រហារ​របស់​សត្រូវ ​ឬ​ការ​បាញ់​ច្រឡំ​របស់​សម្ព័ន្ធមិត្ត​ឡើយ ហើយ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ចាក់​ប្រេង​លើ​អាកាស​មួយ​គ្រឿង​ទៀត…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នា​ល្ងាច​ថ្ងៃ​ទី​១២ ​មីនា ទី​បញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រកាស​ពី​ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​អា​មេ​រិ​ក​ធុន​C-135​មួយ​គ្រឿង​នៅ​ភាគ​ខាងលិច​
អ៉ី​រ៉ា​ក់ដោយ​បញ្ជាក់​ថា ការ​បាត់បង់​យន្តហោះ​ចាក់​ប្រេង​លើ​អាកាស​នោះ មិនមែន​ដោយសារ​ការ​វាយប្រហារ​របស់​សត្រូវ ​ឬ​ការ​បាញ់​ច្រឡំ​របស់​សម្ព័ន្ធមិត្ត​ឡើយ ហើយ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ចាក់​ប្រេង​លើ​អាកាស​មួយ​គ្រឿង​ទៀត អាច​ចុះ​ចត​ដោយ​សុ​វត្ថិភាព​។

ពុំ​មាន​សេចក្ដី​រាយ​ការ​លម្អិត​ពី​ចំនួន​មនុស្ស​ស្ថិត​ក្នុង​យន្តហោះ​ធ្លាក់​នោះ​ឡើយ ក៏​ដូច​ជា​ស្ថានភាព​សុខភាព​ពួក​គេ​។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ ។

ចំណែក​កងទ័ព​អ៉ី​រ៉​ង់​វិញ ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​អះអាង​ថា យន្តហោះ​នោះ​ត្រូវ​គ្រាប់​មី​ស៊ី​ល​១​គ្រាប់ បាញ់​ដោយ​ចលនា​ប្រដាប់​អាវុធ​ស្និទ្ធអ៉ី​រ៉​ង់​នៅ​ភាគ​ខាងលិច​អ៉ី​រ៉ា​ក់​និង​ថា ពួក​យានិក​នៃ​យន្តហោះ​នោះ​គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ​។

ចំណែក​សេនាធិការដ្ឋាន​កងទ័ព​បារាំង​វិញ​មុន​នេះ​ប​ន្តិ​ច​អះអាង​ពី​ទាហាន​បារាំង​៦​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១២ ​មីនា ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​លើ​តំបន់​ឃើ​ត​ឌី​ស្ថាន​ភាគ​ខាងជើង​
អ៉ី​រ៉ា​ក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ