ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រពឹសដៃ​លួច​ខោអាវ​ជា​ច្រើន​លើក​ក្នុង​រោងចក្រ ត្រូវ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​ផ្នែក​អ៊ុត ត្រូវ​បាន​ជំនួយការ​រដ្ឋបាល​នៅ​ក្នុង​រោងចក្រ​យីហោ​សា​ប៊ី​រណា ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​លួច​ខោអាវ​ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ។ ការ​ឃាត់ខ្លួន​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ពិស​ដៃ​លួច​ខោអាវ​ជា​ច្រើន​លើក​ច្រើន​សារ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​ផ្នែក​អ៊ុត ត្រូវ​បាន​ជំនួយការ​រដ្ឋបាល​នៅ​ក្នុង​រោងចក្រ​យីហោ​សា​ប៊ី​រណា ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​លួច​ខោអាវ​ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ។

ការ​ឃាត់ខ្លួន​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ពិស​ដៃ​លួច​ខោអាវ​ជា​ច្រើន​លើក​ច្រើន​សារ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​រោងចក្រ​យីហោ ( សា​ប្រ៊ី​ណា ខេ​ម​បូ​ឌា​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ឈ្មោះ ជឹ​ម ន័យ​ថុ​ល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជំនួយការ​រដ្ឋបាល រស់នៅ​ក្នុង​បុរី​ហាម​នី ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឃាត់​ឈ្មោះ ប៉ូច ចិន្ដា ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​កម្មករ​ផ្នែក​អ៊ុត ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុ​កំ​រោងទង ខេត្តកំពុងស្ពឺ ប្រគល់​មក​សមត្ថកិច្ច​នគរបាល​ពាក់ព័ន្ធ​ករណី​លួច​ខោអាវ​ជា​ច្រើន​ដែល​មាន​មាន​ទីតាំង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចាប់​តាំង​កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ ដោយ​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ឈ្មោះ ប៉ូច ចិន្តា បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​លួច​យក​ខោអាវ​របស់​ក្រុមហ៊ុន​ខាងលើ​ជា​ច្រើន លើក​ចាប់តាំងពី​ខែមករា ឆ្នាំ​២០២៦ មក​ម្ល៉េះ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន ស្ត្រី​រពឹសដៃ​ជា​កម្មការិនី​រោងចក្រ​ត្រូវ​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ