ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឈប់បំផ្លាញខ្លួនឯង! កំហុសពេលយប់ ដែលធ្វើឱ្យបញ្ញាស្មារតីនិងថាមពលផ្លូវចិត្ត​ធ្លាក់ចុះ​

4 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលដែលពិភពលោកទាំងមូលធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់នាពេលកណ្តាលអធ្រាត្រ វាក៏ជាពេលវេលាដ៏រសើបបំផុតដែលអារម្មណ៍របស់មនុស្សងាយនឹងរងការវាយប្រហារ។ សម្រាប់មនុស្សដែលមានភាពឆ្លាតវៃខាងអារម្មណ៍ ឬ EQ នៅមានកម្រិត ពួកគេតែងតែធ្លាក់ក្នុងអន្ទាក់នៃទម្លាប់អវិជ្ជមានមួយចំនួនដែលធ្វើឱ្យសុខភាពផ្លូវចិត្តចុះខ្សោយជាលំដាប់។ ទម្លាប់ដំបូងគេគឺការចំណាយពេលរាប់ម៉ោងអូសមើលបណ្ដាញសង្គម…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលដែលពិភពលោកទាំងមូលធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់នាពេលកណ្តាលអធ្រាត្រ វាក៏ជាពេលវេលាដ៏រសើបបំផុតដែលអារម្មណ៍របស់មនុស្សងាយនឹងរងការវាយប្រហារ។

សម្រាប់មនុស្សដែលមានភាពឆ្លាតវៃខាងអារម្មណ៍ ឬ EQ នៅមានកម្រិត ពួកគេតែងតែធ្លាក់ក្នុងអន្ទាក់នៃទម្លាប់អវិជ្ជមានមួយចំនួនដែលធ្វើឱ្យសុខភាពផ្លូវចិត្តចុះខ្សោយជាលំដាប់។ ទម្លាប់ដំបូងគេគឺការចំណាយពេលរាប់ម៉ោងអូសមើលបណ្ដាញសង្គម រួចយកជីវិតពិតរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយរូបភាពដ៏ស្រស់ស្អាតរបស់អ្នកដទៃ ដែលនាំឱ្យកើតមានអារម្មណ៍តូចចិត្ត និងមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ ជាមួយគ្នានេះដែរ ការព្យាយាមគាស់កកាយរឿងរ៉ាវអតីតកាលដ៏ឈឺចាប់មកគិតដដែលៗ ឬការផ្ញើសាររំខានអ្នកដទៃគ្រាន់តែដើម្បីបំបាត់ភាពឯកោ ក៏ជាសញ្ញានៃការមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានផងដែរ។

ក្រៅពីការលិចលង់ក្នុងរឿងចាស់ៗ មនុស្ស EQ ទាបក៏តែងតែបណ្ដោយឱ្យខួរក្បាលគិតបារម្ភហួសហេតុពីរឿងអនាគតដែលមិនទាន់កើតឡើង រហូតបង្កជាសេចក្ដីតក់ស្លុត និងធ្វើឱ្យបាត់បង់ដំណេក។ អ្វីដែលកាន់តែអាក្រក់នោះ គឺការប្រើប្រាស់ពេលវេលាស្ងប់ស្ងាត់នេះដើម្បីបន្ទោស និងជេរស្ដីខ្លួនឯងចំពោះកំហុសឆ្គងដែលបានកើតឡើង ជាជាងការរៀនអត់ទោស និងរំលឹកអរគុណដល់រឿងល្អៗដែលបានធ្វើក្នុងថ្ងៃនេះ។

ដើម្បីកសាងថាមពលផ្លូវចិត្តឱ្យរឹងមាំឡើងវិញ អ្នកគួររៀនដាក់ទូរស័ព្ទចុះមុនពេលគេង បញ្ឈប់ការគិតវក់វី និងផ្ដល់ឱកាសឱ្យខ្លួនឯងបានសម្រាកយ៉ាងពេញលេញ ដើម្បីត្រៀមខ្លួនទទួលយកថ្ងៃថ្មីដ៏ស្រស់បំព្រង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ