ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាបន្តរងឥទ្ធិពលព្យុះ “នូរី” បង្កឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតំបន់មួយចំនួន

4 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ កម្ពុជាកំពុងបន្តរងឥទ្ធិពលយ៉ាងខ្លាំងពីព្យុះទី៣ ឈ្មោះ “នូរី”​ដែលបង្កឱ្យមានការប្រែប្រួលធាតុអាកាសគួរឱ្យកត់សម្គាល់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ។ ឥទ្ធិពលនៃព្យុះនេះបានធ្វើឱ្យរបបខ្យល់មូសុងបក់បោកគ្របដណ្តប់លើផ្ទៃប្រទេស…

(រាជធានីភ្នំពេញ)៖ កម្ពុជាកំពុងបន្តរងឥទ្ធិពលយ៉ាងខ្លាំងពីព្យុះទី៣ ឈ្មោះ “នូរី”​ដែលបង្កឱ្យមានការប្រែប្រួលធាតុអាកាសគួរឱ្យកត់សម្គាល់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ។ ឥទ្ធិពលនៃព្យុះនេះបានធ្វើឱ្យរបបខ្យល់មូសុងបក់បោកគ្របដណ្តប់លើផ្ទៃប្រទេស ដែលបណ្តាលឱ្យតំបន់មួយចំនួនប្រឈមនឹងការធ្លាក់ភ្លៀងលាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ​។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បណ្តាខេត្តនៅតំបន់វាលទំនាបរួមមាន ពោធិ៍សាត់ តាកែវ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ១០% នៃផ្ទៃដី ជាមួយអាកាសធាតុក្តៅអតិបរមាដល់ ៣៦អង្សាសេ។ ចំពោះតំបន់ខ្ពង់រាបវិញ ខេត្តកំពង់ស្ពឺ និងប៉ៃលិន ក៏អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ក្នុងកម្រិត ១០% ដូចគ្នា។ ដោយឡែក តំបន់មាត់សមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ភ្នំបូកគោ ដែលអាចមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ដល់ ១៥% នៃផ្ទៃដី រួមជាមួយរលកសមុទ្រដែលអាចមានកម្ពស់រហូតដល់ ១ ម៉ែត្រ។

អាស្រ័យហេតុនេះ ​ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ​បង្កើនការប្រុងប្រយ័ត្ន​ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ