សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស របបអាហារគឺជាកត្តាសំខាន់បំផុតក្នុងការគ្រប់គ្រងកម្រិតអង់ស៊ីមថ្លើមឱ្យមានស្ថិរភាពឡើងវិញ។
ដើម្បីជួយឱ្យកោសិកាថ្លើមងើបឡើងវិញ និងកាត់បន្ថយការរលាក អ្នកគួរផ្ដោតលើអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ល្អៗ ដូចជាខ្ទឹមសដែលសម្បូរទៅដោយសារធាតុ Allicin និងប្រេងអូលីវដែលសម្បូរទៅដោយអាស៊ីត Oleic ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងការពារថ្លើមពីការខូចខាត។ ក្រៅពីនេះ ក្រុមផ្លែឈើប្រភេទបឺរី និងផ្លែបឺរ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់វីតាមីន E និង C ដើម្បីជួយឱ្យជាលិកាថ្លើមដែលរងការខូចខាតឆាប់រងលូតលាស់ឡើងវិញ។
បន្ថែមពីលើនេះ អាហារដែលសម្បូរទៅដោយអូមេហ្គា-៣ ដូចជាត្រីសាល់ម៉ុន គ្រាប់វាល់ណាត់ និងគ្រាប់ធញ្ញជាតិផ្សេងៗ គឺជាជំនួយការដ៏ល្អក្នុងការទប់ស្កាត់ការកកកុញនៃជាតិខ្លាញ់ក្នុងថ្លើម។ ការទទួលទានបន្លែបៃតងចាស់ៗ និងបន្លែក្នុងក្រុមស្ពៃក្ដោប ក៏ជួយជំរុញដល់ដំណើរការបន្សាបជាតិពុល និងផ្ដល់វីតាមីន B9 ដែលចាំបាច់សម្រាប់សុខភាពថ្លើម។ ចំពោះភេសជ្ជៈ ការញ៉ាំកាហ្វេ (ដោយមិនដាក់ស្ករ) និងតែបៃតង ក៏ត្រូវបានរកឃើញថាអាចជួយបញ្ចុះកម្រិតអង់ស៊ីមថ្លើមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ការរួមបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ និងដំណើរការមុខងារបានយ៉ាងរលូន៕
ចែករំលែកព័តមាននេះ