ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីហែ.កជញ្ជាំង​ផ្ទះចូលលួ.ចទ្រព្យសម្បត្តិ ម្ចាស់ប្តឹងបា.ត់លុយ ៥០០ដុល្លារ ឯ​ជនសង្ស័យសារភាពផ្សេង​ទៅ​វិញ

47 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហែក​សង្ក​សី​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​និង​លុយ​ចំនួន​៥០០ ដុល្លារ​។ ប៉ុន្តែ​ជនសង្ស័យ​ឆ្លើយ​ថា​លួច​បាន​តែ​កូនកាំបិត​និង​កាំភ្លើង​ខ្យល់​តែ​ប៉ុណ្ណោះ ចំពោះ​លុយ​រក​មិនឃើញ​នោះ​ទេ​។ នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ចោរលួច​ហែក​ជញ្ជាំង​ផ្ទះ​យក​ទ្រព្យសម្បត្តិ​និង​លុយកាក់​នោះ​។ នៅ​វេលា​ម៉ោង​១២​និង​៤៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហែក​សង្ក​សី​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​និង​លុយ​ចំនួន​៥០០ ដុល្លារ​។ ប៉ុន្តែ​ជនសង្ស័យ​ឆ្លើយ​ថា​លួច​បាន​តែ​កូនកាំបិត​និង​កាំភ្លើង​ខ្យល់​តែ​ប៉ុណ្ណោះ ចំពោះ​លុយ​រក​មិនឃើញ​នោះ​ទេ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ចោរលួច​ហែក​ជញ្ជាំង​ផ្ទះ​យក​ទ្រព្យសម្បត្តិ​និង​លុយកាក់​នោះ​។ នៅ​វេលា​ម៉ោង​១២​និង​៤៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រកា​កោះ​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សៅ សំ​អុ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​រកា​កោះ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​បាន​ប្ដឹង​ជនសង្ស័យ​ឈ្មោះ ជឿន កាន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​រកា​កោះ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ហែក​ជញ្ជាំង​សង្ក​សី​ផ្ទះ​របស់​ខ្លួន​ចូល​លួច​លុយ​ចំនួន​៥០០​ដុល្លារ និង​សំភារ​:​ផ្សេង​ៗ​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​រួច​មក​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រកា​កោះ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ខាងលើ​យក​មក​ធ្វើការ​សួរនាំ ។ នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក
ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ហែក​ជញ្ជាំង​សង្ក​សី​ចូល​រើ​អីវ៉ាន់​ក្នុង​ទូរ​ដាក់​សម្លៀក​បំពាក់ និង​កន្ត្រក​ដាក់​ខោអាវ ពិតប្រាកដ​មែន លួច​បាន​កាំបិត​ចុង​ស្រួច​០១ កាំភ្លើង​ខ្យល់​០១ ចំណែក​លុយ​រក​មិនឃើញ​នោះ​ទេ​។ ខោអាវ
និង​ទ្វារ​បាន​យក​មក​ទុក​នៅ​ខាងក្រោយ​ផ្ទះ​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នគរបាល​ស្រុក​កូន​ពិសី បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ