ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​ទ.ណ្ឌកម្ម​ប្រេង​រុ​ស្ស៊ី​៣០​ថ្ងៃ ឱ្យ​ប្រទេស​នានា​ទិញ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់

5 នាទី មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក​បាន​ចេញ​អាជ្ញាប័ណ្ណ​រយៈពេល​៣០​ថ្ងៃ សម្រាប់​ឱ្យ​ប្រទេស​នានា​ទិញ​ប្រេង និង​ផលិតផល​ប្រេង​របស់​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ជាប់​គាំង​នៅ​លើ​សមុទ្រ ដោយសារ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក ស្កុ​ត…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក​បាន​ចេញ​អាជ្ញាប័ណ្ណ​រយៈពេល​៣០​ថ្ងៃ សម្រាប់​ឱ្យ​ប្រទេស​នានា​ទិញ​ប្រេង និង​ផលិតផល​ប្រេង​របស់​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ជាប់​គាំង​នៅ​លើ​សមុទ្រ ដោយសារ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក ស្កុ​ត បេ​សឹ​ន (Scott Bessent) បាន​ថ្លែង​ថា នេះ​ជា​ជំហាន​មួយ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ថាមពល​សកល​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​ ។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​១​ថ្ងៃ បន្ទាប់​ពី​ក្រសួង​ថាមពល​អា​មេ​រិ​កបាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ស្តុក​ប្រេង​ចំនួន ១៧២ លាន​បារ៉ែល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​តម្លៃ​ប្រេង​ដែល​កើនឡើង​ខ្ពស់ បន្ទាប់​ពី​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​។ ការ​ចេញផ្សាយ​នោះ​ដែរ ស្រប​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) សមាជិក​ចំនួន ៣២ ប្រទេស​ក្នុង​ការ​បញ្ចេញ​ស្តុក​ប្រេង​ចំនួន ៤០០ លាន​បារ៉ែល​។ ទីភ្នាក់ងារ​នេះ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុង​តែ​បង្កើត​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

លោក ស្កុ​ត បេ​សឹ​ន នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X ដែល​បាន​ចេញផ្សាយ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​តម្លៃ​ប្រេង​គោល​សកល​បាន​ឡើង​ខ្ពស់​ជាង ១០០ ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​១​បារ៉ែល (​ធុង​) ថា វិធានការ​នេះ ត្រូវ​បាន​កែសម្រួល​យ៉ាង​តឹងរ៉ឹង និង​រយៈពេល​ខ្លី ហើយនឹង​មិន​ផ្តល់​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​សំខាន់​ៗ​ទៅ​ដល់​រដ្ឋាភិបាល​រុ​ស្ស៊ី​ឡើយ​។ លោក​បាន​បញ្ជាក់​បន្ថែម​ដោយ​បន្ទរ​តាម​សម្តី​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា ការ​កើន​ឡើងជា​បណ្ដោះអាសន្ន​នៃ​តម្លៃ​ប្រេង គឺជា​ការ​រំខាន​រយៈពេល​ខ្លី និង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​ជាតិ និង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅ​ក្នុង​រយៈពេល​វែង​។

យោង​តាម​អត្ថបទ​បង្ហោះ​នៅ​លើ​គេហទំព័រ​ក្រសួង​រតនាគារ​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា អាជ្ញាប័ណ្ណ​រយៈពេល​៣០​ថ្ងៃ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​ទិញ​ប្រេង រួម​ទាំង​ផលិតផល​ប្រេង​របស់​រុ​ស្ស៊ី គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ តទៅ នឹង​មាន​សុពលភាព​រហូត​ដល់​ម៉ោង ១២ រំលង​អាធា​ត្រ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦​។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​កន្លង​ទៅ ទើបតែ​បាន​ចេញ​អាជ្ញាប័ណ្ណ​រយៈពេល ៣០ ថ្ងៃ គិត​ខ​ចាប់ពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥ ជា​ពិសេស​សម្រាប់​ប្រទេស​ឥណ្ឌា ដើម្បី​អនុញ្ញាត​ឱ្យ​ទីក្រុង​ញូ​វ​ដេ​លី​ទិញ​ប្រេង​របស់​រុ​ស្ស៊ី​ដែល​ជាប់​គាំង​នៅ​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ