រឿងផ្អាកកៅអីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បើមិនរាងទេ គួរធ្វើឱ្យរាងទៅ !
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាកការងារ និងមុខតំណែងជាបណ្តោះអាសន្នចំពោះ លោក លីម…
ខេត្តស្ទឹងត្រែង ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាកការងារ និងមុខតំណែងជាបណ្តោះអាសន្នចំពោះ លោក លីម…
ខេត្តស្ទឹងត្រែង ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាកការងារ និងមុខតំណែងជាបណ្តោះអាសន្នចំពោះ លោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីក្រោមឱវាទចំនួន ៣រូបផ្សេងទៀតជុំវិញករណីមិនប្រក្រតីនាពេលថ្មីៗ ។
វិធានការវិន័យនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានយ៉ាងទូលំទូលាយតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងភាពមិនប្រក្រតីធ្ងន់ធ្ងរនៅក្នុងពន្ធនាគារខេត្តស្ទឹង
ត្រែង ។ តាមប្រភពព័ត៌មានបានចោទប្រកាន់ថា មានការអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ទូរស័ព្ទដោយសេរី ជាថ្នូរនឹងការបង់ប្រាក់រាប់ពាន់ដុល្លារទៅឱ្យមន្ត្រីអនុរក្សពន្ធនាគារ ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេសម្រាប់ លោក លីម វាសនា ដែលត្រូវបានផ្អាកមុខតំណែង ។ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅលោកក៏ធ្លាប់ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងរួចមកហើយ មុននឹងត្រូវប្រឈមមុខនឹងវិធានការសារជាថ្មីក្នុងករណីចុងក្រោយនេះ ។
បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីចាត់វិធានកាទៅតាម
ច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់មន្ត្រីនគរបាលជាតិ ៕




ចែករំលែកព័តមាននេះ