ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ប្រតិបត្តិការបង្ក្រាប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការនគរបាលជាតិ សហការគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាប ។

ប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអគារយីហោ (ឆាយណាបឹងបេង) ដែលចុះបង្ក្រាបឃាត់ខ្លួនជនបរទេសជាច្រើននាក់និងដកហូតវត្ថុតាងប្រព័ន្ធបច្ចេកវិទ្យាមានកុំព្យូទ័រ និងសម្ភារៈជាច្រើនកំពុងបន្តប្រតិបត្តិការតាមនីតិវិធី ។

ប្រតិបត្តិការបង្ក្រាបឃើញជនជាតិខ្លះត្រូវបានផ្លោះរបងថ្ម និងរត់ប្រសេកប្រសាចត្រូវបានកម្លាំងជំនាញស្ទាក់ចាប់បានខ្លះ មានខោ អត់អាវ ខ្លះមានអាវ អត់ខោ ខ្លះទៀតពាក់កន្សែងពោះគោ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឃាត់និងឃាត់ខ្លួនជនបរទេសនិងដកហូតសម្ភារអនឡាញហ្គេម៕


ចែករំលែកព័តមាននេះ