ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិប្រេងសកល បង្ខំឱ្យអាមេរិកថយក្រោយ៖ វ៉ាស៊ីនតោនផ្តល់អាជ្ញាប័ណ្ណឱ្យរុស្ស៊ីលក់ប្រេងឡើងវិញ ​

2 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ការ​រាំង​ខ្ទប់​ច្រក​សមុទ្រ​ORMUZ បង្ខំ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ កាត់​បន្ថយ​ខ្លាំង​ផលិក​ម្ម​ប្រេង​របស់​ពួក​គេ ដែល​បែប​នេះ​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​រង​ការ​កាត់​បន្ថយ​៧,៥%​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​AIE​។ តម្លៃ​ភាគហ៊ុន​អា​ស៊ី​នៅ​តែ​ធ្លាក់​ ក៏​ដូច​ជា​ភាគហ៊ុន​អា​មេ​រិ​កមក​ពី​គ្មាន​ការ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​វិ​ញ្ដ​ល់​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​ ។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ការ​រាំង​ខ្ទប់​ច្រក​សមុទ្រ​ORMUZ បង្ខំ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ កាត់​បន្ថយ​ខ្លាំង​ផលិក​ម្ម​ប្រេង​របស់​ពួក​គេ ដែល​បែប​នេះ​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​រង​ការ​កាត់​បន្ថយ​៧,៥%​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​AIE​។

តម្លៃ​ភាគហ៊ុន​អា​ស៊ី​នៅ​តែ​ធ្លាក់​ ក៏​ដូច​ជា​ភាគហ៊ុន​អា​មេ​រិ​កមក​ពី​គ្មាន​ការ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​វិ​ញ្ដ​ល់​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​ ។ បែប​នេះ​បង្ហាញ​ថា ​សភាពការណ៍​សេដ្ឋកិច្ច​នៅ​តែ​រង​ឥ​ទ្ធិ្ថ​ពល​អាក្រក់ ដោយ​អតិផរណា​ឡើង​កាន់តែ​ខ្ពស់​និង​តម្លៃ​ទំនិញ​ក៏​ខ្ពស់​។ ដើម្បី​ដោះស្រាយ​តម្លៃ​ប្រេង​ដែល​ឡើង​កាន់តែ​ខ្ពស់ សហរដ្ឋអាមេរិក​សម្រេច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ប្រេង​រុ​ស្ស៊ី​ដោយ​អនុញ្ញាត ឲ្យ​រុ​ស្ស៊ីលក់​ប្រេង​ស្តុក​ក្នុង​បណ្ដា​នាវា​ស្រាប់​ ។

ក្រុង​វ៉ាស៊ីន​តោន​ឲ្យ​អាជ្ញាប័ណ្ណ ដែល​អនុញ្ញាត​ឲ្យ​រុ​ស្ស៊ី​លក់​រហូត​ដល់​ថ្ងៃ​ទី​១១​មេ​សា ប្រេង​ឆៅ​និង​បណ្ដា​ផលិតផល​ប្រេង​ដែល​មាន​ក្នុង​បណ្ដា​នាវា​មុន​ថ្ងៃ​ទី​១២​មីនា​។ តាម​តេ​ឡេ​ក្រាម​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​មួយ​រូប​លោក​គី​រី​ល​ឌី​មី​ឌ្រី​អេ​វ​មាន​ប្រតិកម្ម​ថា ពិត​ណាស់​អា​មេ​រិ​ក​ទទួលស្គាល់​ហើយ​ថា បើ​គ្មាន​ប្រេង​រុ​ស្ស៊ី​នោះ​ទីផ្សារ​ថាមពល​ពិភពលោក មិន​អាច​មាន​ស្ថេ​រ​ភាព​បាន​ទេ​។

ចំណែក​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​បារាំង TOTALENERGIES ប្រកាស​ផ្អាក​ឬ​ក៏​ត្រៀម​ផ្អាក​ផលិតកម្ម​កម្ម​ប្រេង​និង​ឧស្ម័ន​ក្នុង​រដ្ឋ​ជា​ច្រើន​នៃ​តំបន់​ឈូង​សមុទ្រ​ចំនួន​១៥%​។ តម្លៃ​ប្រេង​កាលពី​ថ្ងៃ​ទី​៩​មីនា បាន​ដល់​៣០%​ដល់​ជាង​១០០​ដុល្លា​ក្នុង​១​ធុង​ដោយ​ក្នុង​រយៈពេល​ខ្លី​ឡើង​ដល់​១២០​ដុល្លារ​ក្នុង​១​ធុង មក​ពី​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​អូស​បន្លាយពេល​យូរ​ជាមួយ​ការ​បំផ្លាញ​ទីតាំង​ប្រេង​នានា​និង​ការ​បិទ​ច្រក​សមុទ្រ​ORMUZ​។ តម្លៃ​ប្រេង​ឆៅ​មក​ដល់​ថ្ងៃ​ទី​១៣​មីនា​នៅ​តែ​មាន​តម្លៃ​ជាង​១០០​ដុល្លា​ក្នុង​១​ធុង​៕ប្រភព៖​ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ