ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ​ប្រេងឥន្ធនៈ ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ នៅ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ ក្រសួងពាណិជ្ជកម្ម សូម​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​ណែនាំ​ដល់​ស្ថានីយ និង​ដេប៉ូ នៅ​ក្នុង​បណ្តាញ​ចែកចាយ​របស់​ខ្លួន ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គ្រប់គ្រង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន បច្ចេកទេស និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ។

លើស​ពី​នេះ ដើម្បី​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ស្ថានីយ និង​ដេប៉ូ នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ត្រូវ​ធានា​ការ​អនុវត្ត​កាតព្វកិច្ច មាន​ជា​អាទិ៍​ ៖

១. កាតព្វកិច្ច​របស់​ស្ថានីយ និង​ដេប៉ូ​ចំពោះ​អតិថិជន​ត្រូវ​លក់​តាម​តម្លៃ​ដែល​ស្ថានីយ និង​ដេប៉ូ បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ ដោយ​យោងសេចក្តី​ជូនដំណឹង​របស់ ក្រសួងពាណិជ្ជកម្ម ស្តី​ពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ជា​គោល ត្រូវ​ធានា​សុក្រឹតភាព​នៃ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់​ជូន​អតិថិជន​ត្រូវ​ធានា​តម្លាភាព​ជូន​អតិថិជន​ចំពោះ​សន្និធិ​ប្រេងឥន្ធនៈ​ដែល​មាន ជា​ពិសេស​ត្រូវ​ជូនដំណឹង​ជា​មុន​យ៉ាងតិច ១​ថ្ងៃ មក​កាន់​មន្ទីរ​រ៉ែ និង​ថាមពល ឬ​មន្ទីរ​ពាណិជ្ជកម្ម ឬ​សាខា ក​.​ប​.​ប និង​/​ឬ​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត ក្នុង​ករណី​ប្រេងឥន្ធនៈ​អស់ពី​សន្និធិ (​ស្តុក​) ឬ​មាន​បំណង​ផ្អាក​លក់​ប្រេងឥន្ធនៈ​ជា​បណ្តោះអាសន្ន​ក្នុង​ករណី​អស់​សន្និធិ ត្រូវ​ជូនដំណឹង​ជា​សាធារណៈ​នូវ​ថ្ងៃ​ដែល​មាន​សន្និធិ​ប្រេងឥន្ធនៈ​វិញ​។

២. កាតព្វកិច្ច​របស់​ស្ថានីយ និង​ដេប៉ូ​ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​ធានា​តម្លាភាព និង​គណនេយ្យ​ភាព​នៃ​សន្និធិ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ និង​ដេប៉ូ ដោយ​ជូនដំណឹង​មក​កាន់​មន្ទីរ​រ៉ែ និង​ថាមពល ឬ​មន្ទីរ​ពាណិជ្ជកម្ម ឬ​សាខា ក​.​ប​.​ប និង​/​ឬ​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត​អំពី​ស្ថានភាព​សន្និធិ ជាក់ស្តែង ១០% មុន​ពេល​អស់​សន្និធិ​ចំពោះ​ស្ថានីយ និង​ដេប៉ូ​ដែល​មាន​បំណង​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ ៖ ត្រូវ​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ទើប​អាច​ផ្អាក​ការ​លក់​ចែក ចាយ​របស់​ខ្លួន​បានចំពោះ​ស្ថានីយ និង​ដេប៉ូ ដែល​បាន​ទទួល​ការ​វាយតម្លៃ​ថា​អាច​ដំណើរការ​ឡើង​វិញ​បាន​នោះ ត្រូវ​សហការ ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​បំពេញ​នីតិវិធី​បើក​ដំណើរការ
ក្នុង​ករណី​ដែល​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ខុស​នឹង​សេចក្តីណែនាំ​នេះ ស្ថាប័ន​មាន​សមត្ថកិច្ច​នឹង​បន្ត​អនុវត្ត​នីតិវិធី នៃ​ច្បាប់​ជា​ធរមាន ត្រូវ​ផ្តល់​អាទិភាព​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ ៖ សេវា​សាធារណៈ​ចាំបាច់​៖ រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ និង​រថយន្ត​បម្រើសេវា​សាធារណៈ ។​ល​។ ប្រជា​កសិករ បុគ្គល​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ភស្តុ​ភារ​កម្ម ដែល​មាន​តម្រូវការ​ចម្បង​ក្នុង​ការ​រក្សា ដំណើរការ​ចាំបាច់​នៃ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង នៃ​ក្រសួងពាណិជ្ជកម្ម មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​តាម​បណ្តា​រាជធានី​-​ខេត្ត នឹង​បន្ត​ចុះ​តាមដាន​និង​ត្រួតពិនិត្យ​ការ​លក់​ជា​ប្រចាំ ដើម្បី​ធានា​បាន អនុលោម​ភាព​នៃ​ការ​គ្រប់គ្រង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ​តាម​ស្ថានីយ និង​ដេប៉ូ រួម​ទាំង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ខិលខូច​ណា​ដែល កេងប្រវ័ញ្ច និង​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សាធារណៈ​។

សេចក្តី​ដូច​បាន​ណែនាំ​ខាងលើ ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ