ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ជំទា.ស់​យ៉ាង​ខ្លាំង​នឹង​សកម្មភាព​ខុសច្បាប់ របស់​កងកម្លាំងប្រដាប់អាវុ.ធ​ថៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ថ្មី​ៗ​ជា​បន្តបន្ទាប់​របស់​កងកម្លាំង​ប្រដាប់ អាវុធ​ថៃ ដែល​បាន​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ទីតាំង​មួយ​ចំនួន​តាម បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ថ្មី​ៗ​ជា​បន្តបន្ទាប់​របស់​កងកម្លាំង​ប្រដាប់ អាវុធ​ថៃ ដែល​បាន​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ទីតាំង​មួយ​ចំនួន​តាម បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦​បាន​លើក​ឡើង​ថា​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បុគ្គលិក​យោធា និង​ជន​ស៊ី​វិល​ថៃ​បាន​ធ្វើការ សាងសង់ និង​ជីក​កកាយ​ខុសច្បាប់​នៅ​លើ​ពយ​ភ្នំ​ប្រាសាទព្រះវិហារ រួម​ទាំង​ការ​សាងសង់​ប៉ុស្តិ៍​យាម និង​ផ្លូវ​ឆ្ពោះ ទៅ​កាន់​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។ សកម្មភាព​ទាំងនេះ​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​បាន​បញ្ជាក់​ថា ប្រាសាទព្រះវិហារ និង​ពយ​ភ្នំ​ប្រាសាទព្រះវិហារ​ទាំងមូល ស្ថិត​នៅ ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា​។

ប្រភព​បាន​លើក​ឡើង​ថា​កងកម្លាំងប្រដាប់អាវុធ និង​ព្រះសង្ឃ​ថៃ​ក៏​បាន​បន្ត​សាងសង់​ព្រះ​ពុទ្ធរូប​ធំ​មួយ​អង្គ នៅ​តំបន់​បុស្ស​ស្បូវ​-​ជាំ​តែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បើ​ទោះជា​មាន​សំណើ​ម្តង​ហើយ​ម្តងទៀត​ពី​ភាគី​កម្ពុជា​ឱ្យ​បញ្ឈប់​ការងារ សាងសង់​នេះ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ ក៏​ដោយ​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ការ​បទេស​ក៏​បាន​លើក​ឡើង​ថា​រហូត​ដល់​ពេល​នេះ កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​តែ​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​នៅ​ក្នុង តំបន់​ប្រាសាទ​តា​ក្របី រួម​ទាំង​ផ្លូវ​បេតុង ជណ្តើរ​ដែក និង​រូបសំណាក​ព្រះពុទ្ធ ក្នុង​បំណង​បង្កើត​ជា​តំបន់ ទេសចរណ៍ និង​ទីតាំង​យោធា​។ សកម្មភាព​ខុសច្បាប់​ស្រ​ដៀង​គ្នា​នេះ ក៏​បាន​កើតឡើង​នៅ​តំបន់​ជប់​អង្គញ់​និង ដើម​ត្រាង (​ខេត្តឧត្តរមានជ័យ​) ដែល​កងកម្លាំង​ថៃ​បាន​ធ្វើការ​តម្លើង​ទង់ជាតិ និង​សាងសង់​ផ្លូវ​បេតុង​។

ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា​សកម្មភាព​ដែល​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ទាំងនេះ គឺ​ផ្ទុយ​និង​មាត្រា ៥ នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្តី​ពី​ការ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក ដែល​ហាមឃាត់​រាល់​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​រូបរាង ឬ​បរិស្ថាន​នៃ​តំបន់​ព្រំដែន និង​អាច​រារាំង​ដល់​ការងារ​រ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ។
សកម្មភាព​ទាំងនេះ ក៏​ផ្ទុយ​នឹង​ស្មារតី​នៃ​សេចក្តី​ប្រកាសរ កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​ផង​ដែរ ។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងអស់​ខាងលើ និង គោរព​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈ​កម្មាធិការ​ព្រំដែន ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា ចិត្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ទាំងអស់​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល មាន​ស្រាប់ ទន្ទឹម​នេះ ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កម្លាំង ឬ ដោយ​ស្ថានការណ៍​ដែល​បង្កើត​ឡើងជា​ឯកតោភាគី​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ