ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ អាមេរិកប្រកាសបិទខ្ទប់កប៉ាល់ទាំងអស់មិនឱ្យចេញ ឬចូលដែនសមុទ្រអ៊ីរ៉ង់ទេ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការចរចាកាលពីចុងសប្ដាហ៍កន្លងទៅនេះបានទទួលបរាជ័យ។ ហេតុនេះបទឈប់បាញ់រយៈពេល២សប្ដាហ៍រឹតតែមានបញ្ហា។ ការចរចាគ្នានៅទីក្រុងឥស្លាមម៉ាបាតជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងនៅក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ ហើយក៏ជាការជួបគ្នាកម្រិតខ្ពស់ផងដែរចាប់តាំងពីក្រោយបដិវត្តឥស្លាមនៅអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩។

បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកថ្លែងថាការបិទខ្ទប់ចាប់ផ្ដើមពីម៉ោង១០ព្រឹកថ្ងៃចន្ទនឹងហាមឃាត់ទាំងស្រុងនូវកប៉ាល់ទាំងអស់ដែលបើកចេញ និងចូលកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់។ ក្នុងនោះក៏បូកបញ្ចូលទាំងកំពង់ផែអ៊ីរ៉ង់នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ផងដែរ។ ចំពោះកប៉ាល់ដែលត្រូវបើកចេញពីច្រកហ័ម៉ូសទៅមកកំពង់មិនមែនជារបស់អ៊ីរ៉ង់មិនហាមឃាត់ទេ។

លោកត្រាំថ្លែងថាយោធាអាមេរិកនឹងហាមឃាត់កប៉ាល់ទាំងអស់ដែលបើកនៅលើសមុទ្រអន្តរជាតិដែលបង់ប្រាក់ឱ្យអ៊ីរ៉ង់។ គ្មាននរណាម្នាក់ដែលបង់ប្រាក់ទាំងខុសច្បាប់អាចធ្វើដំណើរដោយសុវត្ថិភាពនៅលើផ្ទៃសមុទ្រនេះទេ។ លោកត្រាំបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម។ យោធាអ៊ីរ៉ង់រូបណាហ៊ានបាញ់ដាក់កប៉ាល់របស់យើង ឬកប៉ាល់ដែលគ្មានអាវុធនៅក្នុងដៃនឹងត្រូវកម្ទេចចោលឱ្យចុះទៅឋាននរក។

លោកត្រាំក៏បានបង្ហើបឱ្យដឹងផងដែរយោធាអាមេរិកនឹងចាប់ផ្ដើមដោះមីនដែលអ៊ីរ៉ង់បានដាក់ពង្រាយនៅច្រកហ័រម៉ូស។ មានសេចក្ដីរាយការណ៍ថាកប៉ាល់ដឹកប្រេងខ្នាតយក្សចំនួនបីគ្រឿងបានបើកកាត់ច្រកនេះកាលពីថ្ងៃសៅរ៍។ ប៉ុន្តែនៅថ្ងៃនេះចន្ទនេះ កប៉ាល់ដទៃទៀតត្រូវបើកវាងច្រកនោះទាំងអស់មុនពេលអាមេរិកអនុវត្តវិធានការបិទខ្ទប់។ ប្រេងឆៅឡើងថ្លៃ៧%តាមហាងឆេងនៅទ្វីបអាស៊ី។ ចំណែកប្រាក់ដុល្លារឡើងថ្លៃក៏ឡើងថ្លៃផងដែរ។

អតីតមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណម្នាក់ឈ្មោះដាណា ស្ត្រូល (Dana Stroul) ថ្លែងថាលោកដូណាល់ត្រាំចង់បានលទ្ធផលឱ្យបានឆាប់រហ័ស។ ប៉ុន្តែបញ្ហាជាក់ស្ដែងនៅត្រង់ថាបេសកកម្មនេះមិនមែនងាយស្រួលនោះឡើយដែលត្រូវរ៉ាប់រងធ្វើតែម្នាក់ឯង។ ម៉្យាងទៀត វិធានការនេះគ្មាននិរន្តរភាពទេទាំងសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ