ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ខេត្ដកំពង់ស្ពឺ ​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់ ពាក់ព័ន្ធគ្រឿងញៀន

2 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​នគរបាល ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ដ និង​បានការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី…

ខេត្តកំពង់ស្ពឺ ៖ ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​នគរបាល ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ដ និង​បានការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុ​ច ស្នងការ​រង និង​លោក​វរសេនីយ៍ទោ ហ៊ា​ង ឈាង​លី ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ដកហូត​បាន​វត្ថុ​តាង​ជា​គ្រឿងញៀន​មួយ​ចំនួន​ធំ ដែល​ជនសង្ស័យ​ជា​បក្ខពួក​បាន​បញ្ជា​អោយ​យក​មក​លាក់​ទុក ដើម្បី​ធ្វើ​សកម្មភាព​ចែកចាយ​លក់​បន្ដ​អោយទៅ​អ្នក​ផ្សេង ។

ប្រតិបត្ដិការ​រយៈពេល​៧២​ម៉ោង គិត​ត្រឹម​ថៃ្ង​ទី​១៣ ខែមីនា ឆ្នាំ​២០២៦​នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​ចុះ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ជា​គ្រឿងញៀន និង​ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ ៧​នាក់ (​ស្រី​២​នាក់​) ដកហូត​វត្ថុ​តាង​រួម​មាន ៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១៥​កញ្ចប់ (​ធំ​១០,​មធ្យម​២,​តូច​៣) ទម្ងន់ ១៦៩៧.២៧​ក្រាម
២-​សារធាតុ​មិន​ច្បាស់ ១​កញ្ចប់​មធ្យម ទម្ងន់ ២,៩៣​ក្រាម
៣-​ទូរ​សព្ទ​ចំនួន ៩​គ្រឿង
៤-​ម៉ូតូ ២​គ្រឿង
៥-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១
៦-​ថង់​វេច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ផ្ដើម​ចេញពី​ចំណុច​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី កម្លាំង​ប្រតិបត្ដិការ​បាន​ឃាត់​ឈ្មោះ ខឹ​ម សុ​ផា ហៅ វ៉ា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី នឹង​បន្ដ​ឃាត់​ឈ្មោះ រឿ​ន គឹ​ម​សាន្ត ហៅ មុំ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​សន្លង់ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី (៣)-​ឈ្មោះ ស៊ិ​ប ដ​ន ហៅ គោ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី (៤)-​ឈ្មោះ យឿ​ន យ៉េ​ង ភេទ​ស្រី អាយុ ៣៣​ឆ្នាំ (៥)-​ឈ្មោះ ឌឹ​ម ឡាញ់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨ ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី (៦)-​ឈ្មោះ នួន សុ​ខុន ហៅ នី​ន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ នៅ​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង (៧)-​ឈ្មោះ សា រ៉ា​ថា​ន់ ភេទ​ប្រុស អាយុ ៣៤​ឆ្មាំ នៅ​ភូមិ​កំណប់ ឃុំ​រំ​លាំង​គ្រើល ស្រុក​សំរោង​ទង​។ ចំណែកឯ​ឈ្មោះ ខ​.​ព​.​ស នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង (​រត់គេច​ខ្លួន​)

បច្ចុប្បន្ន​ជនសង្ស័យ​បក្ខពួក​ទាំង​៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បន្ដ​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ ចាត់ការ​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ