ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​ឆ្អឹ.ង​ពុក​មុន​អាយុ​! យល់​ដឹង​ពី​ប្រភព​ប្រូតេ​អ៊ីន ដើម្បី​សុខភាព​ឆ្អឹង និង​សន្លាក់​មាំមួន

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ថែរក្សា​ឆ្អឹង​ឱ្យ​រឹង​មាំ​មិនមែន​ពឹងផ្អែក​តែ​លើ​ជាតិ​កាល់ស្យូម​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​ទាមទារ​នូវ​តុល្យភាព​រវាង​ប្រូតេអ៊ីន​សាច់ និង​រុក្ខជាតិ​។ ប្រូតេអ៊ីន​ពី​សាច់ ត្រី ស៊ុត និង​ទឹកដោះគោ គឺជា​ប្រភព​អាស៊ីត​អា​មី​ណូ​ដ៏​សំខាន់​សម្រាប់​ស្ថាបនា​ឆ្អឹង និង​សម្បូរ​ទៅ​ដោយ​វីតាមីន…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ថែរក្សា​ឆ្អឹង​ឱ្យ​រឹង​មាំ​មិនមែន​ពឹងផ្អែក​តែ​លើ​ជាតិ​កាល់ស្យូម​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​ទាមទារ​នូវ​តុល្យភាព​រវាង​ប្រូតេអ៊ីន​សាច់ និង​រុក្ខជាតិ​។

ប្រូតេអ៊ីន​ពី​សាច់ ត្រី ស៊ុត និង​ទឹកដោះគោ គឺជា​ប្រភព​អាស៊ីត​អា​មី​ណូ​ដ៏​សំខាន់​សម្រាប់​ស្ថាបនា​ឆ្អឹង និង​សម្បូរ​ទៅ​ដោយ​វីតាមីន D ដែល​ជួយ​ដល់​ការ​ស្រូប​យក​កាល់ស្យូម​បាន​យ៉ាង​ល្អ​។ ទោះជា​យ៉ាងណា ការ​ញ៉ាំ​សាច់​ច្រើន​ជ្រុល​អាច​បង្ក​ឱ្យ​មាន​ជាតិ​អាស៊ីត ដែល​ធ្វើ​ឱ្យ​រាង​កាយ​បញ្ចេញ​ជាតិ​កាល់ស្យូម​មក​តាម​ទឹកនោម​វិញ​។ ផ្ទុយ​ទៅ​វិញ ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ដូច​ជា សណ្ដែក និង​គ្រាប់​ធញ្ញជាតិ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់បង់​ជាតិ​កាល់ស្យូម និង​ជួយ​រក្សា​កំហាប់​ឆ្អឹង ជា​ពិសេស​សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ​។

ដូច្នេះ ដើម្បី​ឱ្យ​ឆ្អឹង និង​សន្លាក់​រឹង​មាំ និង​មាន​ភាព​បត់បែន​បាន​ល្អ អ្នកជំនាញ​ណែនាំ​ឱ្យ​បរិភោគ​ប្រូតេអ៊ីន​ទាំង​ពីរ​ប្រភេទ​នេះ​បញ្ចូល​គ្នា រួម​ជាមួយ​សារធាតុចិញ្ចឹម​បន្ថែម​ដូច​ជា កូ​ឡា​ជែ​ន​ប្រភេទ​ទី​២ និង​រមៀត ដើម្បី​ទប់ស្កាត់​ការ​សឹក​សន្លាក់ និង​ពង្រឹង​សុខភាព​រាង​កាយ​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ