ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ចោទប្រកាន់ និង​ព្រមា.ន ក្រោយ​ជប៉ុន​ដាក់​ពង្រា.យ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ

1 ម៉ោង មុន

ទីក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​ប្រទេស​ជប៉ុន​ថា​បាន​បង្កើន​ហានិភ័យ​សន្តិសុខ​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ​ព​ន្លឿ​ន​ការ​ដាក់​ពង្រាយ និង​ការ​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ការ​កសាង​យោធា​របស់​ទីក្រុង​តូ​ក្យូ​គឺ​ស្មើនឹង​ការ​រៀបចំ​សម្រាប់​ការ​វាយប្រហារ​នា​ពេល​អនាគត​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង (KCNA) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣…

ទីក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​ប្រទេស​ជប៉ុន​ថា​បាន​បង្កើន​ហានិភ័យ​សន្តិសុខ​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ​ព​ន្លឿ​ន​ការ​ដាក់​ពង្រាយ និង​ការ​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ការ​កសាង​យោធា​របស់​ទីក្រុង​តូ​ក្យូ​គឺ​ស្មើនឹង​ការ​រៀបចំ​សម្រាប់​ការ​វាយប្រហារ​នា​ពេល​អនាគត​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង (KCNA) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦​។

KCNA បាន​អត្ថាធិប្បាយ​ថា ជប៉ុន​បាន​ចាប់ផ្តើម​ដាក់​ពង្រាយ​មី​ស៊ី​ល​ទើបតែ​អភិវឌ្ឍន៍​ប្រភេទ Type 12 របស់​ខ្លួន នៅ​ក្នុង​ខេត្ត​គូ​ម៉ា​មូ​តូ (Kumamoto) ហើយ​គ្រោង​នឹង​ដាក់​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្សេង​ទៀត​ទូ​ទាំង​ខេត្ត​ជា​ច្រើន​ផ្សេង​ទៀត ដោយ​ដាក់​ប្រទេស​ជិតខាង​ឱ្យ​ស្ថិត​នៅ​ក្នុង​ចម្ងាយ​នៃ​ការ​វាយប្រហារ​។

ការ​អត្ថាធិប្បាយ​បាន​បន្ត​ថា ជប៉ុន​កំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ការ​ពង្រីក​ប្រព័ន្ធ​មី​ស៊ី​ល និង​សម្រប​ខ្លួន​វា​សម្រាប់​ការ​បាញ់​ពី​ដីគោក សមុទ្រ និង​អាកាស ដោយ​ហៅ​ប្រព័ន្ធ​ទាំងនោះ​ថា «​អាវុធ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​យ៉ាង​ច្បាស់​»​។

KCNA បាន​បដិសេធ​ការ​អះអាង​របស់​ជប៉ុន​ថា ការ​កសាង​នេះ សម្រាប់​កិច្ច​ការពារ​ខ្លួន ដោយ​និយាយ​ថា វា​ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​របស់​ទីក្រុង​តូ​ក្យូ ដើម្បី​ធានា​សមត្ថភាព​វាយប្រហារ និង​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​សង្គ្រាម​សម្រាប់​ការ​ឈ្លានពាន​ឡើង​វិញ​។

ដោយ​បន្ថែម​ថា ការ​ពង្រីក​អាវុធ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេស​ជប៉ុន និង​ការ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​កន្លង​មក បាន​បង្ហាញ​ថា ប្រទេស​ជប៉ុន​កំពុង​ខិត​ជិត​ដល់​ការ​ប្រើប្រាស់​សមត្ថភាព​ទាំងនោះ ហើយ​កូរ៉េ​ខាងជើង​ព្រមាន​ថា ទីក្រុង​តូ​ក្យូ​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​បន្ត​ដើរ​លើ​ផ្លូវ​បច្ចុប្បន្ន​របស់​ខ្លួន​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ