ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជិត​ចេញ​ហើយ

2 ម៉ោង មុន
  • ភ្នំពេញ

ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​បញ្ហា​ចម្រូងចម្រាស់​ខ្លះ ​នៅ​ពេល​អនុវត្ត​កន្លង​មក​ កំពុង​តែ​ធ្វើការ​កែសម្រួល​បន្ថែម​នៅ​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស ។ ប្រភព​បាន​បន្ត​ថា ពង្រាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​មាន​ចំនួន​១៤​ជំពូក និង​៩៩​មាត្រា គឺ​បាន​ឆ្លង​កិច្ចប្រជុំ​គណៈ​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ជើងគោ​ករួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។…

ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​បញ្ហា​ចម្រូងចម្រាស់​ខ្លះ ​នៅ​ពេល​អនុវត្ត​កន្លង​មក​ កំពុង​តែ​ធ្វើការ​កែសម្រួល​បន្ថែម​នៅ​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​ក្នុង
​ប្រទេស ។

ប្រភព​បាន​បន្ត​ថា ពង្រាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​មាន​ចំនួន​១៤​ជំពូក និង​៩៩​មាត្រា គឺ​បាន​ឆ្លង​កិច្ចប្រជុំ​គណៈ​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ជើងគោ​ករួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ពង្រាង​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ចងក្រង​ឡើង ឡើង​ក្នុង​គោលបំណង​កំណត់​អំពី​ការ​គ្រប់គ្រង​សុវត្ថិ ភាព​ចរាចរណ៍​ផ្លូវគោក ការ​រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ផ្លូវថ្នល់ ​។

ពង្រាង​ច្បាប់​ដែល​មានការ​កែសម្រួល​នេះ ក៏​ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ផ្លូវថ្នល់ ក្នុង​គោលបំណង​ផ្តល់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ធានា​សុវត្ថិភាព សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​ធានា​ការពារ​សុខភាព និង​អាយុជីវិត​មនុស្ស សត្វ ទ្រព្យសម្បត្តិជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ