យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែត្របែកត្រូវបានគេទទួលស្គាល់ថាជាកំពូលផ្លែឈើដែលមានវីតាមីន C ខ្ពស់ជាងក្រូចដល់ទៅ ២ ដង ដែលផ្ដល់ផលចំណេញយ៉ាងច្រើនសម្រាប់រាងកាយទាំងមូល។
ការទទួលទានផ្លែត្របែកជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរ ដោយវាសម្បូរទៅដោយជាតិសរសៃដែលជួយបង្ការបញ្ហាទល់លាមក និងរាករូស។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំដើម្បីប្រឆាំងនឹងជំងឺផ្ដាសាយ និងបាក់តេរីហើយនោះ ផ្លែត្របែកក៏ជា “មិត្តល្អ” នៃសម្រស់ផងដែរ ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឈើនេះជួយការពារស្បែកពីការខូចខាត កាត់បន្ថយស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែកមានសុខភាពល្អ។
សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ផ្លែត្របែកគឺជាជម្រើសដ៏វៃឆ្លាតបំផុត ព្រោះវាមានកាឡូរីទាបតែផ្ដល់នូវថាមពល និងជីវជាតិគ្រប់គ្រាន់។ អ្វីដែលកាន់តែពិសេសនោះ គឺសមត្ថភាពក្នុងការជួយដល់សុខភាពបេះដូង តាមរយៈការកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដែលធ្វើឱ្យរាងកាយទាំងមូលមានតុល្យភាព និងរឹងមាំពីខាងក្នុង៕
ចែករំលែកព័តមាននេះ