ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ ប្រមាណ​២០០​នាក់ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់

11 ម៉ោង មុន

នូ​វែ​ល​សេ​ឡង់ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

នូ​វែ​ល​សេ​ឡង់ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ ចំនួន​ប្រមាណ​២០០​នាក់ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។ ថ្នាក់ដឹកនាំ​កម្ពុជា​ទាំងអស់ តែងតែ​ផ្តល់​អាទិភាព​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស ។

ក្នុង​ពិធី​សំណេះសំណាល​នេះ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​បងប្អូន​សហគមន៍​ខ្មែរ​មក​ពី ទីក្រុង Auckland ទីក្រុង Hamilton ទីក្រុង Wellington និង​ទីក្រុង Hawke’s Bay គឺជា​ការ​កត់សម្គាល់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុ​ជាដំបូង ដែល​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ចាប់តាំងពី​ឆ្នាំ​២០១៩​មក ។

ដំណើរ​ទស្សនកិច្ច​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ រួម​មាន​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និង​កសិកម្ម​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​កត់សម្គាល់​ដោយ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​នៃ​ចំនួន​សិស្ស និង​និស្សិត​ខ្មែរ ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​ទី​នេះ ក្រោម​អាហារូបករណ៍​របស់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ តាម​រយៈ​អាហារូបករណ៍ Manaaki និង​វគ្គ​សិក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការ​អភិវឌ្ឍ​ជំនាញ​ជា​ច្រើន​ផ្សេង​ទៀត​។

ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី តាម​គ្រប់​សមរភូមិ​ទាំងអស់ រួម​មាន​៖ ការទូត ផ្លូវច្បាប់ នយោបាយ សាធារណ​មតិ និង​យោធា ស្រប​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ