ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​រិះ​គន់​អាមេរិក​ដែល​អនុញ្ញាត​ឱ្យ​រុស្ស៊ី​មាន​ឱកាស​នាំ​ប្រេង​ចេញ

13 ម៉ោង មុន

ទីក្រុង​ប៊ែឡាំង៖ ថ្មី​​ៗ​នេះ រដ្ឋ​បាល​របស់​លោក​ត្រាំ​សម្រេច​​ចិត្ត​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​ខ្លះ​ៗ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​លទ្ធ​ភាព​នាំ​ប្រេង​ឆៅ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ទល់​នឹង​តម្លៃ​ប្រេង​ឆៅ​ដែល​ចេះ​តែ​ហក់​ឡើង​ខ្ពស់​ជា​លំដាប់​។ ម៉្យាង ​សង្គ្រាម​អ៊ីរ៉ង់​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក​ និង​​ម៉្យាង​ទៀត​អ៊ីរ៉ង់​ថែម​ទាំង​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ចាប់​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ត​ទៅ​ អាមេរិក​អនុ​ញ្ញាត​ឱ្យ​រុស្ស៊ី​ដឹក​ជញ្ជូន​ និង​លក់​ប្រេង​ឆៅ​របស់​ខ្លួន​។…

ទីក្រុង​ប៊ែឡាំង៖ ថ្មី​​ៗ​នេះ រដ្ឋ​បាល​របស់​លោក​ត្រាំ​សម្រេច​​ចិត្ត​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​ខ្លះ​ៗ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​លទ្ធ​ភាព​នាំ​ប្រេង​ឆៅ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ទល់​នឹង​តម្លៃ​ប្រេង​ឆៅ​ដែល​ចេះ​តែ​ហក់​ឡើង​ខ្ពស់​ជា​លំដាប់​។ ម៉្យាង ​សង្គ្រាម​អ៊ីរ៉ង់​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក​ និង​​ម៉្យាង​ទៀត​អ៊ីរ៉ង់​ថែម​ទាំង​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ចាប់​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ត​ទៅ​ អាមេរិក​អនុ​ញ្ញាត​ឱ្យ​រុស្ស៊ី​ដឹក​ជញ្ជូន​ និង​លក់​ប្រេង​ឆៅ​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី វិធាន​ការ​របស់​លោក​ត្រាំ​ត្រូវ​អធិការ​បតី​អាល្លឺម៉ង់​រិះគន់​​។​ លោក​ហ្វ្រីត​រីច​ម៊ែក (Friedrich Merz) ថ្លែង​ថា​នេះ​ជា​ទង្វើ​ខុស​ឆ្គង។ លោក​ទទួល​ស្គាល់​ថា​ប្រេង​ឆៅ​កំពុង​តែ​ឡើង​ថ្លៃ​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​ប្រេងមិន​ទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ​​។ នៅ​ក្នុង​ន័យ​នេះ លោក​ចង់​ដាក់​ជា​សំណួរ​ទៅ​កាន់​រដ្ឋា​ភិបាល​អាមេរិក​ថា​តើ​មាន​កត្តា​ដទៃ​ទៀត​ទេ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ត្រូវ​តែ​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​? លោក​ម៊ែក​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។

កាល​ពី​មុន​នេះ លោក​សង្ឃឹម​ថា​អាមេរិក​មិន​ធ្វើ​ដូច្នេះ​ទេ​ព្រោះ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃ​ពុធ ​ក្រុម​ប្រទេស​ជី​៧ (G7) បាន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ទៅ​លោក​ត្រាំ​ថា​កុំ​បន្ធូរ​ដៃ​ឱ្យ​រុស្ស៊ី​ឱ្យ​សោះ​។ លោក​ម៊ែក​ថ្លែង​ថា​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​រុស្ស៊ី​មិន​អាច​ទទួល​បាន​ផល​ចំណេញ​ពី​សង្គ្រាម​នៅ​អ៊ីរ៉ង់​ទេ​។ បើ​ដូច្នេះ​មែន​វា​នឹង​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​កាន់​តែ​ចុះ​ខ្សោយ​។ ម៉្យាង​ទៀត​ យើង​មិន​បណ្ដោយ​ឱ្យ​រុស្ស៊ី​ជន្ល​ចិត្ត​​​អង្គ​ការ​ណាតូ​នៅ​តំបន់​ការ​ពារ​ខាង​កើត​ ហើយ​ឥឡូវ​នេះ​មក​តំបន់​ខាង​ជើង​ទៀត​​នោះ​ទេ​។

លោក​ម៊ែក​ចង់​សង្កត់​ធ្ងន់​ថា​អាល្លឺម៉ង់​រួម​គ្នា​ជា​មួយ​ក្រុម​ប្រទេស​ជី​៧​ និង​អ៊ីស្រា​អែល​កំពុង​សហ​ការគ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ក្ដី​បារម្ភ​របស់​លោក​ថា​ដែល​ថា​អាមេរិក​ និង​អ៊ីស្រា​អែល​អាច​នឹង​ខ្វះ​យុទ្ធ​សាស្ត្រ​មិន​ដឹង​ថា​ត្រូវ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ដោយ​វិធី​ណា​។ នៅ​ក្នុង​ស្ថាន​ភាព​ដែល​តម្លៃ​ថាម​ពល​ហក់​ឡើង​ខ្ពស់​ដូច​សព្វ​ថ្ងៃ​នេះ លោក​ម៊ែក​ចង់​ឱ្យ​ប្រទេស​នានា​ងាក​ទៅ​ចាប់​អារម្មណ៍​ការ​បញ្ចេញ​ប្រេង​បម្រុងយក​មក​ប្រើ​ប្រាស់​។ ក្នុង​នោះ​ប្រទេស​អាល្លឺម៉ង់​ក៏​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ប្រេង​បម្រុង​ផង​ដែរ​។ លោក​អះ​អាង​ថា​វិធាន​ការ​នេះ​នឹង​ជួយ​ទប់​ទល់​​តម្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​បាន​ខ្លះ​ៗ​ដែរ​៕ ប្រភព​៖ Politico និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ