ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​វា.យ​ស.ម្លា.ប់​ឪពុក​បង្កើត រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បុ.ក​ឡាន​ស្លា.ប់ដែរ

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ករណី​ហិង្សា​ដ៏​រន្ធត់​មួយ ​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​សំអាង ​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ បន្ទាប់​ពី​កូនប្រុស​ម្នាក់​បាន​ប្រើ​ហិង្សា​រហូតដល់​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន ហើយ​ខណៈពេល​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ធុន​ធំ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តាម​ក្រោយ​ឪពុក​ផង​ដែរ​ ។…

ខេត្តស្ទឹងត្រែង ​៖​ ករណី​ហិង្សា​ដ៏​រន្ធត់​មួយ ​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​សំអាង ​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ បន្ទាប់​ពី​កូនប្រុស​ម្នាក់​បាន​ប្រើ​ហិង្សា​រហូតដល់​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន ហើយ​ខណៈពេល​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ធុន​ធំ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តាម​ក្រោយ​ឪពុក​ផង​ដែរ​ ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក សាយ កង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំអាង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ផ្អែក​តាម​ការ​ស៊ើបអង្កេត​បឋម និង​កោសល្យ​វិច័យ​របស់​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ហេតុការណ៍​នេះ​ គឺជា​ករណី​ហិង្សា​ក្នុង​គ្រួសារ​ ។ ជន​សង្ស័យ​ដែល​ត្រូវជា​កូន ក្រោយ​ពី​បង្កហេតុ​លើ​ឪពុក​រួច បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​អកុសល​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ។

ប្រភព​ពី​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ​បាន​បង្ហើប​ថា ជម្លោះ​នេះ​ អាច​ផ្ដើម​ចេញពី​ភាព​មិន​ចុះ​
ស​ម្រុង​​គ្នា​រ៉ាំរ៉ៃ ដោយសារ​ជន​រង​គ្រោះជា​ឪពុក​តែងតែ​ហូប​ស្រា​ស្រវឹង រករឿង​ជេរ​ប្រមាថ​ប្រពន្ធ​កូន​ជាប្រចាំ​ ។ ដោយឡែក ជន​បង្ក​ជា​កូនបង្កើត​ឈ្មោះ ហ៊ីន អិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ក៏​ត្រូវ​បាន​គេ
សង្ស័យ​ថា ​មាន​សតិ​មិន​ប្រក្រតី (​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​)​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ឈាន​ដល់​ការ​ប្រើ​មែក​ស្វាយចន្ទី​វាយ​សម្លាប់​ឪពុក ចំក្បាល​នៅ​នឹង​កន្លែង​។

ក្រោយ​បង្កហេតុ​ នៅ​វេលា​ម៉ោង ១៧:១០​នាទី ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ ជនសង្ស័យ
ជិះ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ទៅ​បុក​រថយន្ត​ម៉ាក ហ៊ី​ណូ (Hino) ពណ៌​ទឹកប៊ិច​លាយ
ស ផ្លា​ក​លេខ ព្រះ​វិហារ 3A-0309 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​ផង​ដែរ​ ។ ស្ថិត​ក្នុង​ហេតុការណ៍​បន្ទាប់នេះ អ្នកបើកបរ​រថយន្ត​ក៏​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ។

បច្ចុប្បន្ន សព​ឪពុក​និង​កូន ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​រៀបចំ​បុណ្យ​តាម​ប្រពៃណី​នៅភូមិ​.​ឃុំ​ខាងលើ​។​ដោយឡែក ​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​សំអាង ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ