សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហារលាកថ្លើម ជារឿយៗកើតឡើងដោយសារទម្លាប់រស់នៅមិនមានអនាម័យដែលបង្កឱ្យមានអាការៈអស់កម្លាំង លឿងភ្នែក ឬស្បែក និងមានអារម្មណ៍មិនស្រួលក្នុងពោះ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញបានណែនាំឱ្យងាកមកបរិភោគបន្លែបៃតង និងប្រូតេអ៊ីនឱ្យបានច្រើន ដើម្បីជួយថ្លើមក្នុងការបន្សាបជាតិពុល និងរក្សាតុល្យភាពជាតិស្ករ។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ រួមទាំងភេសជ្ជៈធម្មជាតិដូចជា ទឹកត្រឡាច ឬទឹកតែបៃតង ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលាងសម្អាតជាតិពុលតាមរយៈទឹកនោម និងញើស។ បន្ថែមពីនេះ ការកាត់បន្ថយអាហារសម្បូរជាតិម្សៅ បំពង និងគ្រឿងស្រវឹង គឺជាគន្លឹះដ៏ចម្បងដើម្បីការពារថ្លើមពីការលើសទម្ងន់ ឬខ្លាញ់រុំថ្លើម។
ក្រៅពីរបបអាហារ ការសម្រាកឱ្យបានគ្រប់គ្រាន់មុនម៉ោង ១១ យប់ ការគ្រប់គ្រងស្ត្រេស និងការហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ នឹងជួយឱ្យកោសិកាថ្លើមមានឱកាសជួសជុលខ្លួនឯងឡើងវិញ និងធ្វើឱ្យរាងកាយទាំងមូលមានថាមពលត្រឡប់មកវិញ៕
ចែករំលែកព័តមាននេះ