ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ចំនួន​១៤​ខ្សែ​រត់ តម្លៃម្នាក់​ត្រឹមតែ១,៥០០​រៀល

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ថា ចាប់តាំងពី ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus)…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ថា ចាប់តាំងពី ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ហៅ​កាត់ ថា (​រ​.​ដ​.​ស​) បាន​និង​កំពុង​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៤​ខ្សែ​រត់ ដោយ​ប្រើប្រាស់​រថយន្តក្រុង​សរុប​ចំនួន ២៥៧​គ្រឿង និង​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ០៥:៣០​នាទី ដល់​ម៉ោង ២០:៣០​នាទី​។ ដោយឡែក សម្រាប់​ខ្សែរ​ត់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (Airport Express Bus) គឺ​ចាប់ពី​ម៉ោង ០៥:៣០​នាទី ដល់​ម៉ោង ២៣:៣០​នាទី ។

ការ​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង មានការ​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ការ​បំពុលបរិស្ថាន ជា​ពិសេស​គឺ​បាន​ជួយ​សន្សំ​សំចៃ​ការ ចំណាយ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ជាក់ស្តែង​តម្លៃ​សំបុត្រ​រថយន្តក្រុង​សាធារណៈ​គឺ​ត្រឹម ១.៥០០​រៀល ក្នុង​ការ​ធ្វើ​ដំណើរ​មួយ​ជើង ក្នុង​ម្នាក់​។ ជាមួយ​គ្នា​នេះ ព្រះសង្ឃ មនុស្ស​ចាស់​(​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​) ជន​ពិការ សិស្ស​-​និស្សិត គ្រូបង្រៀន កម្មករ​-កម្ម​ការី កុមារ​(​កម្ពស់​ក្រោម​១​ម៉ែត្រ​) និង​កីឡាករ​-​កីឡា​ការី​នី​អាជីព គឺ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ឡើយ​។

ខ្សែរ​ត់របស់ រថយន្តក្រុង​សាធារណៈ (City Bus) ដែល​កំពុង​ប្រតិបត្តិការ​សព្វថ្ងៃ​មាន​ចំនួន​១៤​ខ្សែ​រត់ រួម​មាន ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ