ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប៉ាល់​ឥណ្ឌា​២​គ្រឿង​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​អ៊ី​រ៉ង់​ដើម្បី​បើក​កាត់ច្រក​សមុទ្រ​ហ័រ​ម៉ូស

9 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ ប្រទេស​អ៊ីរ៉ង់​អនុញ្ញាត​ឱ្យ​នាវា​ដឹក​ឧស្ម័ន​២​គ្រឿង​​ដែល​ដោត​ទង់​ជាតិ​របស់​ឥណ្ឌា​អាច​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស (Hormuz) ដោយ​សុវត្ថិ​ភាព​។ នេះ​បើ​យោង​តាម​ប្រភព​បួន​នាក់​ដែល​បាន​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​។ បើ​ដូច្នេះ​មែន វា​ជា​ករ​ណី​ដ៏​​កម្រ​ដែល​អ៊ីរ៉ង់​កំពុង​តែ​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​សុខ​ៗ​ ប៉ុន្តែ​ក៏​មាន​ករណី​លើក​លែង​មួយ​ៗ​ផង​ដែរ​។ រដ្ឋាភិបាល​ទី​ក្រុង​តេ​អេរ៉ង់​ទទួល​ស្គាល់​ថា​ពិត​មាន​កប៉ាល់​ឥណ្ឌា​បើក​កាត់​ច្រក​សមុទ្រ​នោះ​មែន​។ កប៉ាល់​​ដឹក​ហ្គាស​របស់​ឥណ្ឌា​ឈ្មោះ​ស៊ី​វ៉ា​លីក…

ទី​ក្រុង​ញូដេលី៖ ប្រទេស​អ៊ីរ៉ង់​អនុញ្ញាត​ឱ្យ​នាវា​ដឹក​ឧស្ម័ន​២​គ្រឿង​​ដែល​ដោត​ទង់​ជាតិ​របស់​ឥណ្ឌា​អាច​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស (Hormuz) ដោយ​សុវត្ថិ​ភាព​។ នេះ​បើ​យោង​តាម​ប្រភព​បួន​នាក់​ដែល​បាន​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​។ បើ​ដូច្នេះ​មែន វា​ជា​ករ​ណី​ដ៏​​កម្រ​ដែល​អ៊ីរ៉ង់​កំពុង​តែ​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​សុខ​ៗ​ ប៉ុន្តែ​ក៏​មាន​ករណី​លើក​លែង​មួយ​ៗ​ផង​ដែរ​។ រដ្ឋាភិបាល​ទី​ក្រុង​តេ​អេរ៉ង់​ទទួល​ស្គាល់​ថា​ពិត​មាន​កប៉ាល់​ឥណ្ឌា​បើក​កាត់​ច្រក​សមុទ្រ​នោះ​មែន​។

កប៉ាល់​​ដឹក​ហ្គាស​របស់​ឥណ្ឌា​ឈ្មោះ​ស៊ី​វ៉ា​លីក (Shivalik) បាន​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ដោយ​មាន​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បើក​អម​ដំណើរ​ទៅ​ជា​មួយ​ផង​។ ចំណែក​កប៉ាល់​ទី​ពីរ​ឈ្មោះ​ណាន់​ដា​ ទេវី (Nanda Devi) ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​កាត់​ទី​នោះ​នា​ពេល​បន្តិច​ទៀត​។ ចាប់​តាំង​ពី​អាមេរិក និង​អ៊ីស្រា​អែល​បើក​យុទ្ធ​នា​ការ​ប្រហារ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ អ៊ីរ៉ង់​បាន​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​មិន​ឱ្យ​កប៉ាល់​ចេញ​ចូល​បាន​ឡើយ​។

អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​នឹងមិន​អនុញ្ញាត​ឱ្យ​កប៉ាល់​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ចេញ​ចូល​តាម​ច្រក​នេះ​ទេ​។ ក្រោយ​មក ប្រទេស​ឥណ្ឌា​បាន​បោះ​ដៃ​ទៅ​អ៊ីរ៉ង់​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​។ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី​ ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថាលោក​បាន​សន្ទ​នា​គ្នា​ជា​មួយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ម៉ាស៊ុត ប៉េហ្សេ​ស្គាន​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​អនុ​ញ្ញាត​ឱ្យ​ឥណ្ឌា​ដឹក​ទំនិញ និង​ថាម​ពល​ចេញ​ពី​តំបន់​ឈូង​សមុទ្រ​។

​ឥណ្ឌា​ក៏​បាន​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ៊ីរ៉ង់​ផង​ដែរ​ និង​បាន​ជួយ​សម្រួល​ការ​ស្នាក់​នៅ​របស់​​នាវិក​ជន​ជាតិ​អ៊ីរ៉ង់​១៨៣​នាក់​ដែល​ចត​កប៉ាល់​នៅ​កំពង់​ផែ​ឥណ្ឌា​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះ​ឡើង​ដំបូង​។ នោះ​ជា​កប៉ាល់​ដែល​ចូល​រួម​ធ្វើ​សមយុទ្ធ​យោធា​នៅ​ប្រទេស​ឥណ្ឌា​។ នៅ​ក្នុង​ចំណោម​នោះ កប៉ាល់​អ៊ីរ៉ង់​មួយ​គ្រឿង​ត្រូវ​យោធា​អាមេរិក​បាញ់​ឆេះ​នៅ​លើ​ដែន​សមុទ្រ​ប្រទេស​សិរី​លង្កា​។ ប្រទេស​ឥណ្ឌា​កំពុង​ជួប​នឹង​វិបត្តិ​​​​​ខ្វះ​ខាត​ហ្គាស​​ធ្ងន់​ធ្ងរ​​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ រដ្ឋា​ភិ​បាល​សុខ​ចិត្ត​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ទៅ​ឱ្យ​រោង​ចក្រ​នានា​ដើម្បី​បម្រុង​ទុក​ឱ្យ​ប្រជា​ជន​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​អាហារ​៕ ប្រភព​៖ ឆន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ