អធិការនគរបាលស្រុកបាទីថ្មី ចូលកាន់តំណែង
- តាកែវ
ខេត្តតាកែវ ៖ កាលពីរសៀលថ្ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត…
ខេត្តតាកែវ ៖ កាលពីរសៀលថ្ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត…
ខេត្តតាកែវ ៖ កាលពីរសៀលថ្ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ មូល សារ៉ាត់ ពីអធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ជំនួសលោកវរ:សេនីយ៍ឯកឆាយ កែវមុន្នី ដែលត្រូវដកចេញអោយមកបំរើការនៅស្នងការដ្ឋាននគរបាលខេត្តវិញ។
ពិធីនេះមានការរអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទាំង១២ផែន លោក លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការ នគរបាលក្រុង-ស្រុកទាំង០៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងអធិការដ្ឋាននគរបាលស្រុកបាទី៕




ចែករំលែកព័តមាននេះ