រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿងស៊េរីទំនើបម៉ាកឡង់គ្រីស្ស័រ ពណ៍ស ( ស្លាកលេខមើលមិនឃើញ ដោយសារភ្លើងឆាបឆេះខ្លាំងពេក) បើកសុខៗតាមផ្លូវ ស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗអ្នកបើករថយន្តនាំគ្នារត់ចេញមកខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ដើម្បីសុំរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៦នៅចំណុចទល់មុខផ្សារឯករាជ្យ៣ តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុ មានបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រពណ៍សទំនើប១គ្រឿងតាមផ្លូវវេងស្រេងពីកាល់ណាស៊ីធីសំដៅទៅស្តុបលូ៥ សង្ស័យឆ្លងចរន្ត ស្រាប់តែមានអណ្តាតភ្លើងឆេះរថយន្ត១គ្រឿងនោះយ៉ាងសន្ធោសន្ធៅ ទោះបីប្រជាពលរដ្ឋខំយកបំពង់ពន្លត់អគ្គីភ័យទៅជួយបាញ់អស់ច្រើនបំពង់ នៅតែអណ្ដាតភ្លើងបន្តការឆាបឆេះ ភ្លាមៗនោះប្រជាពលរដ្ឋបានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីហៅរថយន្តពន្លត់អគ្គីភ័យចេញមកបាញ់ពន្លត់ ។
ក្រោយមកក៏កងកម្លាំងមានកងរាជអាវុធហត្ថនឹងកម្លាំងបញ្ជាការពារសាលាសង្កាត់និងប៉ុស្តិ៍រដ្ឋបាលបានបិទផ្លូវវេងស្រេងមួយចំហៀងកន្លែងកើតហេតុ ដើម្បីអោយរថយន្តម៉ូតូទៅធ្វើដំណើរបញ្ច្រាសផ្លូវម្ខាងទៀតជាមួយរថយន្តម៉ូតូដែលធ្វើដំណើរបញ្ច្រាសគ្នាដោយសារសមត្ថកិច្ចការពារសុវត្ថិភាពអ្នកដំណើរគ្រោះដែលអណ្ដាតភ្លើងកំពុងឆេះរថយន្តខ្លាចឆេះប៉ះអ្នកដំណើរទើបសម្រេចបិទចរាចរណ៍មួយចំហៀងរហូតដល់រថយន្តត្រូវបានការិយាល័យជំនាញពន្លត់អគ្គិភ័យបានបាញ់ពន្លត់ទៅវិញ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានអោយដឹងថាការប្រើប្រាស់រថយន្ត ទឹកអស់ចំនួន១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១គ្រឿង មិនបណ្ដាលឲ្យឆេះរាលខូចខាតដល់ផ្ទះប្រជាពលរដ្ឋនោះឡើយហើយក៏មិនមានអ្នករបួសស្លាប់នោះដែរ តែខូចខាតរថយន្តឡង់គ្រីស្ស័រដែលត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹងដែក ។ ការបាញ់ពន្លត់អន្តរាគមន៍ពន្លត់ត្រូវបានបញ្ចប់នៅវេលាម៉ោង៧នឹង១០នាទីយប់ថ្ងៃខែ ឆ្នាំដដែល ចំណែកមូលហេតុសមត្ថកិច្ចរង់ចាំរកម្ចាស់រថយន្តសាកសួរនាំ តែម្ចាស់រថយន្តអត់បាននៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យបានយករយន្តស្ទួចយករថយន្តឆេះសល់តែគ្រោងឆ្អឹងទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីកុំអោយកកស្ទះចរាចរណ៍លើផ្លូវវេងស្រេង នឹងការចោមរោមមើលដងផ្លូវបន្តទៀត ៕









ចែករំលែកព័តមាននេះ