ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី១ មូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ នាល្ងាចសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ…
រាជធានីភ្នំពេញ ៖ នាល្ងាចសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ…
រាជធានីភ្នំពេញ ៖ នាល្ងាចសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមមាន ៖ លោក លោកវេជ្ជបណ្ឌិត ទឹត សួស្ដី អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ, លោកវេជ្ជបណ្ឌិត សោម សីហារ័ត្ន ប្រធានការិយាល័យនិយ័តកម្ម និងក្រមសិលធម៌ និងលោកវេជ្ជបណ្ឌិត នាង ភារី អនុប្រធានការិយាល័យនិយ័តកម្មមន្ទីរសុខាភិបាល បានចុះអនុវត្តសេចក្តីសម្រចរបស់ក្រសួងសុខាភិបាល លេខ០០៩៧/២៦ អបស/ន.ស.ស ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លើទីតាំងមន្ទីរពហុព្យាបាលមួយកន្លែង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ។
ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ស្តីពីការបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផល នៃការបម្រើសេវាពិនិត្យព្យាបាល ជូនដល់ប្រជាជនមិនបានសមរម្យ ។
ក្រសួងសុខាភិបាល សម្រេចឲ្យលោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នូវបន្ទុកផ្លូវច្បាប់ទាំងឡាយ ដែលបានកើតឡើងអំឡុងពេល នៃសកម្មភាពអាជីវកម្មរបស់ខ្លួន ។
អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការក្រសួងសុខាភិបាល និងលោកស្រី វេជ្ជបណ្ឌិត ឡេង ចេងលាង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕














ចែករំលែកព័តមាននេះ