ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យថ្លើមពាសមេឃទេដឹង? ចាក់​ថ្ម​ចូល​ស្ទឹង​ព្រែក​​ត្នោត​ខាងត្បូង​ ទ្វារ​ទឹក​រលាំង​ជ្រៃ​ ដោយរលូន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វារ​ទឹក​រលាំង​ជ្រៃ ច្បាស់​ជា​បានឃើញ​ដុំ​ថ្ម​តូច ធំ​ជា​ច្រើន​ដែល​គេ​យក​មក​ចាក់ រំលោភ​យក​ច្រាំង​ស្ទឹង​ព្រែក​ត្នោត ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន មិន​ខ្លាច​ញ​ញឺ​ត​ច្បាប់​ទាល់តែ​សោះ​ ដែលគេនិយាយថា…

ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វារ​ទឹក​រលាំង​ជ្រៃ ច្បាស់​ជា​បានឃើញ​ដុំ​ថ្ម​តូច ធំ​ជា​ច្រើន​ដែល​គេ​យក​មក​ចាក់ រំលោភ​យក​ច្រាំង​ស្ទឹង​ព្រែក​ត្នោត ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន មិន​ខ្លាច​ញ​ញឺ​ត​ច្បាប់​ទាល់តែ​សោះ​ ដែលគេនិយាយថា ថ្លើមពាសមេឃ ។​ ទីតាំង​ដែល​សង្ស័យ​អស់លោកអ្នកមាន​លុយ មាន​អំណាច​ចាក់​ថ្ម​រំលោភ​យក​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ការ​ចាក់​ថ្ម​រំលោភ​យក​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ថ្មីៗនេះ ​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​ ២០២៦​ មកនេះ អ្នក​យក​ព័ត៌មាន​​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​លើ​ទីតាំង​ជាក់ស្តែង អ្នកមាន​លុយ មាន​អំណាច​នោះ បាន​ផ្អាក​សកម្មភាព​ចាក់​ថ្ម​ហើយ ករណី​នេះគេ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មាន​វិធានការ​បែប​ណា​នោះ​ទេ​ ហាក់ដូចមើលមិនឃើញ ។

មជ្ឈដ្ឋាន​មហាជន​លើក​ជា​ច​ម្ង​ល់​ថា ​ប្រហែលជាឲ្យ​តែ​មាន​លុយ​គឺ​មាន​អ្វី​ៗ​ទាំងអស់ បើ​ទោះបីជា​រំលោភ យក​ចំណី​ច្រាំង​ស្ទឹង​ក៏​ដោយ ក៏​នៅ​តែ​អាច​ធ្វើ​បាន​ដែរ ​។ ពាក់ព័ន្ធ​នឹង​ការ​ចាក់​ថ្ម​រំលោភ​យក​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​ខាងលើ​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​​បាន​ទំនាក់ទំនង​តាម​ប្រព័ន្ធតេ​ឡេ​ក្រាម ទៅ​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​ដែរ​ ។ លោក​បាន​និយាយ​ឱ្យ​ដឹង​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​ និង​បាន​ហាមឃាត់​រួច​ហើយ ​។ ស្អែក​ថ្ងៃ​ច័ន្ទ​នេះ​ក្រុមការងារ​ស្រុក​ចុះ​ទៅ​ពិនិត្យ​​ទៀត ​ដើម្បី​សួរនាំ​រក​មើល​ប្លង់​ដី ប្លង់​អី​របស់​គាត់ និង​ធ្វើ​លិខិត​ដើម្បី​ផ្អាក ៕​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ