ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត ១៥នាក់ នៅពន្ធនាគារខេត្តកោះកុង ទទួលបានការបន្ធូរបន្ថយទោស

2 នាទី មុន
  • កោះកុង

ខេត្តកោះកុង ៖ ពន្ធនាគារ​ខេត្តកោះកុង បាន​ប្រកាស​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត ចំនួន ១៥នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤…

ខេត្តកោះកុង ៖ ពន្ធនាគារ​ខេត្តកោះកុង បាន​ប្រកាស​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត ចំនួន ១៥នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១ សួន សកល ប្រធាន​ពន្ធនាគារ​ស្ដីទី បាន​ទទួល​ស្វាគមន៍​លោក លី ណា​ឃី​ម តំណាង លោក​ជំទាវ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង បាន​អញ្ជើញ​ជា​គណៈ​ធិ​បតី​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស ក្នុង​ឱកាស​ពិធីបុណ្យ​ពិសាខបូជា ដល់​ទណ្ឌិត​នៅ​ពន្ធនាគារ​ខេត្តកោះកុង ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ស្រី​០១​នាក់ ឆ្នាំ​២០២៦ ។

ក្នុង​នោះ​រួម​មានៈ
-​បន្ធូរ​បន្ថយទោស​រយ​:​ពេល ០៣​ខែ ចំនួន​១៤​នាក់ ស្រី​០១​នាក់
-​បន្ធូរ​បន្ថយទោស​រយៈពេល​០៦​ខែ ០១​នាក់​បុរស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ