នៅត្រីមាសទី១ នៃឆ្នាំ២០២៦ កម្ពុជាបានបន្ថយការនាំចូលភេសជ្ជៈផ្សេងៗរួមទាំងគ្រឿងស្រវឹង ពីថៃរាប់លានដុល្លារ ប៉ុន្តែវានៅតែមានគេបន្តនាំចូល ហើយតម្លៃនៃការនាំចូលមកនោះ គឺមានទំហំជាង១លានដុល្លាដែរ ។
ឯកសារមួយ ដែលទទួលបាននៅថ្ងៃទី២ ខែឧសភា បានឲ្យដឹងថា ពីខែមករា ដល់ដើមខែមេសា ឆ្នាំ២០២៦ ផលិតផលស្រាបៀរនិងស្រាចម្រុះ ដែលកម្ពុជានាំចូលពីថៃ គឺវានៅមានតែទឹកប្រាក់នាំចូល គឺធ្លាក់ចុះពី២,១១ លានដុល្លារមកនៅត្រឹម ជិត១២ម៉ឺនដុល្លារប៉ុណ្ណោះ ពោល គឺថយចុះជាង៩៤ភាគរយ ។
ក្រៅពីស្រាបៀ និងស្រាចម្រុះ នៅត្រីមាសដដែល កម្ពុជាក៏បាននាំចូលផលិតផលទឹកដមផ្លែឈើ និងទឹកដបបន្លែពីថៃប្រមាណជា ជាង៥ម៉ឺនដុល្លារផងដែរ ដោយថយចុះ៨៣ភាគរយ ។
ដោយឡែកភេសជ្ជៈផ្សេងៗទៀតជាច្រើនប្រភេទ ដែលគេនៅតែបន្តនាំចូលមកចែកចាយនៅកម្ពុជា គឺមានតម្លៃ១,៣៦ លានដុល្លា ដោយថយចុះមកជាង៩៦ភាគរយ ។
សម្រាប់ផលិតផល ជាភេសជ្ជផ្សេងៗនេះ ការនាំចូលពីថៃគឺធ្លាក់ចុះដ៏សម្បើមដោយបន្ថយពី ជិត៤០ លានដុល្លារមកនៅត្រឹម ១,៣៦ លានដុល្លារ ៕
ចែករំលែកព័តមាននេះ