ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺនៃសន្តិភាព៖ លោក​ត្រាំ បង្ហើបពីលទ្ធផល «វិជ្ជមានបំផុត»នៃកិច្ចពិភាក្សាជាមួយអ៉ីរ៉ង់ និងប្រកាសជួយសង្គ្រោះនាវាដែលជាប់​គាំង

1 ម៉ោង មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ កាលពី​ថ្ងៃ​ទី​៣​ ឧសភា​ ថា សហ រដ្ឋអាមេរិក​បាន​ពិភាក្សា​ដ៏​វិជ្ជមាន​បំផុត​ជាមួយ​អ៉ី​រ៉​ង់ ដែល​បែប​នេះ​អាច​ឈាន​ទៅ​រក​អ្វី​ដែល​វិជ្ជមាន​បំផុត​សម្រាប់​គ្រប់​គ្នា​ ។…

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ កាលពី​ថ្ងៃ​ទី​៣​ ឧសភា​ ថា សហ រដ្ឋអាមេរិក​បាន​ពិភាក្សា​ដ៏​វិជ្ជមាន​បំផុត​ជាមួយ​អ៉ី​រ៉​ង់ ដែល​បែប​នេះ​អាច​ឈាន​ទៅ​រក​អ្វី​ដែល​វិជ្ជមាន​បំផុត​សម្រាប់​គ្រប់​គ្នា​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ក្នុង​បណ្ដាញ​សង្គម ​TRUTH SOCIAL ។

លោក​ត្រាំ​សរសេរ​ថា​ បណ្ដា​តំណាង​របស់ខ្ញុំ​បាន​ពិភាក្សា​ដ៏​វិជ្ជមាន​បំផុត​ជាមួយ​អ៉ី​រ៉​ង់ ហើយ​ការ​ពិភាក្សា​ទាំងនោះ អាច​ទម្លាយ​ផ្លូវ​ទៅ​រក​អ្វី​ដែល​វិជ្ជមាន​បំផុត​សម្រាប់​គ្រប់​គ្នា​។ បទ​ឈប់​បាញ់​គ្នា​នៅ​តែ​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃ​ទី​៨ ​មេ​សា​ មក បន្ទាប់​ពី​ស្ទើរតែ​៤០​ថ្ងៃ​នៃ​ការ​វាយប្រហារ​របស់​អា​មេ​
រិ​ក​រួម​នឹង​អ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់ និង​ការ​សងសឹក​វិញ​របស់​ប្រទេស​នេះ​ ក្នុង​តំបន់​ហើយ​ការ​ចរចា​ត្រូវ​ជាប់​គាំំ​ង ។

ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​ម្យ៉ាងទៀត​ថា កង​ម៉ា​រី​ន​អា​មេ​រិ​ក​ចាប់ផ្ដើម ពី​ថ្ងៃ​ទី​៤ ​ឧសភា​ ទៅ​អម​ការពារ​បណ្ដា​នាវា​របស់​ប្រទេស​ទី​៣ ដែល​ជាប់​គាំង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។ លោក​បន្ត​ថា​ ដើម្បី​សុខា​មា​ល​ភាព​របស់​អ៉ី​រ៉​ង់​របស់​ម​ជ្ឈឹ​ម​បូព៌ា និង​របស់​សហរដ្ឋអាមេរិក យើង​សូម​ជូនដំណឹង​ដល់​ប្រទេស​ទាំងនោះ​ថា យើង​នឹង​អម​ការពារ បណ្ដា​នាវា​របស់​ពួក​គេ​ឲ្យ​ឆ្លងកាត់​ផ្លូវ​សមុទ្រ​នោះ​ដោយ​សុខសាន្ត​។

លោក​លើក​ឡើង​ថា​ នាវា​ទាំងនោះ​សុទ្ធតែ​ជា​របស់​ប្រទេស ដែល​មិន​ចូលរួម​ក្នុង​ជម្លោះ​កំពុង​កើត​មាន​ជាមួយអ៉ី​រ៉​ង់​។ សហគ្រាស​ឯកទេស​ក្នុង​ការ​តាមដាន​នាវាចរណ៍​តាម​សមុទ​AXSMARINE គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​ថា ចំនួន​នាវា​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ដែល​មាន​វត្ត​មាននៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ មាន​ដល់​៩១៣​គ្រឿង​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ​មេ​សា​។

លោក​ត្រាំ​អះអាង​ទៀត​ថា ខ្ញុំ​បាន​និយាយ​ទៅ​កាន់​បណ្ដា​តំណាង​របស់ខ្ញុំ ដើម្បី​ប្រាប់​ពួក​គេ​ថា​យើង​នឹង​ធ្វើ​អ្វី​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​នាវា​ទាំងឡាយ​នោះ​និង​បណ្ដា​នាវិក ដែល​ជាប់​ក្នុង​ច្រក​សមុទ្រ​ហ័​រមូ​សបាន​ចាកចេញ​។ និយាយ​រួម​មក​យើង​និយាយ​ប្រាប់​ពួក​គេ​ថា យក​ល្អ​កុំមក​កាន់​តំបន់​នេះ​ទៀត បើ​ដរាបណា​វា​មិន​ទាន់​ប្រាកដប្រជា​សម្រាប់​ការ​ធ្វើ​នាវាចរណ៍​។

លោក​គូសបញ្ជាក់​ថា ​នេះ​ជា​សុ​ឆន្ទៈ​មួយ​របស់​បណ្ដា​អ្នក​ដែល​ប្រយុទ្ធ​ដ៏​តឹងតែង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ទោះបី​យ៉ាងណា​លោក​ត្រាំ​បាន​ព្រមាន​ថា ប្រសិនបើ​ប្រតិបត្តិការ​នោះ​ត្រូវ​រាំងស្ទះ​នោះ​នឹង​ជា​ការ​សោកស្ដាយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​កម្លាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ