ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញតម្រូវការ ! កម្ពុជាស្ទុះស្ទារទៅរកហ្គាសដល់សហរដ្ឋអាមេរិក

18 ម៉ោង មុន

ដើម្បី​បំពេញតម្រូវការ​នៅ​ពេល​ដែល​ប្រភព​ផ្គត់ផ្គង់​ហ្គា​ស់ នៅ​ក្នុង​តំបន់​ខ្សត់​បំផុត ដោយសារ​តែ​វិបត្តិ​ថាមពល​ដែល​កើតឡើង​ក្រោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​ផ្ទុះ​នោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ស្ទុះស្ទារ​នាំ​ចូល​ហ្គា​ស​ពី​សហរដ្ឋអាមេរិក ។ ប្រភព​មួយ​បាន​បង្ហើប កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៦​ថា នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២៦ នេះ​ឭ​ហ្គា​ស​នៅ​តំបន់​ខ្សត់​បំផុត…

ដើម្បី​បំពេញតម្រូវការ​នៅ​ពេល​ដែល​ប្រភព​ផ្គត់ផ្គង់​ហ្គា​ស់ នៅ​ក្នុង​តំបន់​ខ្សត់​បំផុត ដោយសារ​តែ​វិបត្តិ​ថាមពល​ដែល​កើតឡើង​ក្រោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​ផ្ទុះ​នោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ស្ទុះស្ទារ​នាំ​ចូល​ហ្គា​ស​ពី​សហរដ្ឋអាមេរិក ។

ប្រភព​មួយ​បាន​បង្ហើប កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៦​ថា នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២៦ នេះ​ឭ​ហ្គា​ស​នៅ​តំបន់​ខ្សត់​បំផុត ។ ប្រភព​ផ្គត់ផ្គង់​ជា​ប្រពៃណី​កម្ពុជា​ចង់​រីងស្ងួត​កម្ពុជា​បាន​ស្ទុះស្ទារ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​ក្តៅ​មួយ​ព្រឹប​នេះ កម្ពុជា​នាំ​ចូល​ហ្គា​ស​ពី​សហរដ្ឋអាមេរិក​ដល់​ទៅ​៣៦,២៣ លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ត្រីមាស​ដំបូង​នេះ ក្រៅពី​សហរដ្ឋអាមេរិក​កម្ពុជា​ក៏​បាន​បង្កើន​ការ​នាំ​ចូល​ពី​ម៉ា​ឡេ​ស៊ី ចំនួន​ជិត​៤៨​ភាគរយ នៅ​ក្នុង​ទឹកប្រាក់​សរុប​ជាង​២៥ លាន​ដុល្លារ ស្រប​ពេល​ដែល​ការ​នាំ​ចូល​ពី​វៀតណាម បាន​ថយ​ជិត​៩០​ភាគរយ ពោល គឺ​ពី​ជាង​៥៣ លាន​ដុល្លារ​មក​នៅ​ត្រឹម ៥,៥ លាន​ដុល្លារ​ប៉ុណ្ណោះ ។

ក្រៅពី​នោះ កម្ពុជា​នាំ​ចូល​ពី​សិង្ហ​បុរី​៣,២ លាន​ដុល្លារ ពី​ចិន​២,២៩ លាន​ដុល្លារ និង​ពី​អា​រ៉ាប់​អេ​មី​រ៉ាត​បាន​ជាង​២ លាន​ដុល្លារ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ