ប្រទេសយេម៉ែន ៖ ពេលកំពុងមានសង្គ្រាមនៅមជ្ឈឹមបូព៌ា នាវាដឹកប្រេងមួយគ្រឿង កាលពីថ្ងៃទី២ឧសភា ត្រូវបានពួកជនប្រដាប់អាវុធ ចាប់ពង្វាងពីដែនទឹកនៃឆ្នេរសមុទ្រយេម៉ែនទៅកាន់សូម៉ាលី។ នេះជាការអះអាងរបស់កងឆ្មាំឆ្នេរសមុទ្រយេម៉ែន។

មជ្ឈមណ្ឌលព័ត៌មានពីសន្តិសុខសមុទ្រ JMIC ធ្លាប់លើកឡើងថា កម្រិតនៃការគំរាមកំហែងក្នុងដែនសមុទ្រសូម៉ាលីមានការកើនឡើង ក្រោយការវាយប្រហារជាច្រើនរបស់ពួកចោរសមុទ្រ បន្ទាប់ពីការស្ងប់ស្ងាត់អស់ពេលជាច្រើនខែមក។ នាវាដឹកប្រេងឈ្មោះEUREKA នោះ ត្រូវបានចាប់ពង្វាង ក្នុងដែនទឹកនៃខេត្តចាបវ៉ាយេម៉ែន។
កងឆ្មាំឆ្នេរសមុទ្រយេម៉ែនអះអាងតាមអ៉ីនធើណេតថា ពួកជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានតោងលើនាវាដឹកប្រេងនោះហើយត្រួតត្រា បន្ទាប់មក ពួកគេបាននាំនាវានោះទៅកាន់ឈូង
សមុទ្រអាដេន សំដៅទៅកាន់ឆ្នេរសមុទ្រសូម៉ាលី ។ នាវានោះត្រូវបានរកឃើញ ហើយការខិតខំប្រឹងប្រែងនានាកំពុងធ្វើ ដើម្បីតាមដាននិងចាត់វិធានការចាំបាច់នានា ដើម្បីដណ្ដើមនាវានោះមកវិញនិងធានាសន្តិសុខរបស់ក្រុមនាវិក ។ គេមិនដឹកថា តើក្នុងនាវាដឹកប្រេងនោះ មានមនុស្សប៉ុន្មាននាក់ និងមានសញ្ញាតិអ្វីខ្លះឡើយ ។
តាមព័ត៌មាននានាថា នាវា EUREKA ជានាវាដឹកប្រេង ដែលដឹកផលិតផងប្រេងចម្រាញ់ ហើយនិងធ្វើចរាចរណ៍ដោយដោតទង់ជាតិតូហ្គោ។ កងឆ្មាំឆ្នេរសមុទ្រនោះជារបស់រដ្ឋាភិបាលយេម៉ែន ដែលទទួលស្គាល់ជាអន្តរជាតិ តែកាន់កាប់ដែនដីយេម៉ែនមួយផ្នែកតូច ខណៈពួកឧទ្ទាមហ៊ូធីជាអ្នកកាន់កាប់ដែនដីដ៏ធំរបស់ប្រទេស រួមទាំងរដ្ឋធានីសាណាផង ចាប់តាំងពី១០ឆ្នាំមកហើយ។ ពួកហ៊ូធីតែងធ្វើការវាយប្រហារជាច្រើន លើបណ្ដានាវាដែលខ្លួនចាត់ទុកថា ជាប់ទាក់ទិនជាមួយអ៉ីស្រា
អែល ក្នុងដែនទឹកយេម៉ែន។
បន្ទាប់ពីមានការរីកដុះដាលខ្លាំងក្នុងឆ្នាំ២០១១មក សកម្មភាពចោរសមុទ្រក្នុងដែនទឹកសូម៉ាលី មានការការចុះថយយ៉ាងខ្លាំង ពិសេសដោយសារការដាក់ពង្រាយ បណ្ដានាវាចម្បាំងអន្តរជាតិនិងការបង្កើតប៉ូលិសសមុទ្រ ក្នុងរដ្ឋពុតឡែនសូម៉ាលីនិងសកម្មភាពនានារបស់ពាណិជ្ជករ៕
ចែករំលែកព័តមាននេះ