ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ហ្មត់​ទាំង​ព្រឹក​នៅ​ស្រុក​ភ្នំព្រឹក

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ដែក​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស័ង្កសី​របស់​ប្រជា​កសិករ​ដ៏​ក្រីក្រ​ម្នាក់​ត្រូវ​បាន​ព្រះ​អគ្គិ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា នៅ​ចំណុច​ភូមិ​អូរ​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​ធ្វើ​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ដែក​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស័ង្កសី​របស់​ប្រជា​កសិករ​ដ៏​ក្រីក្រ​ម្នាក់​ត្រូវ​បាន​ព្រះ​អគ្គិ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា នៅ​ចំណុច​ភូមិ​អូរ​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​ធ្វើ​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង រាប់​ទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ផង ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​រាយការណ៍​ថា លំនៅ​ឋាន​នោះ​មាន​ជញ្ជាំង និង​ដំបូង​សុទ្ធតែ​បិត​បាំង​ដោយ​ស័ង្កសី មាន​ទំហំ​៤​ម៉​x៥​ម៉ របស់​កសិករ​ក្រីក្រ​ដ៏​ចំណាស់​ម្នាក់​ឈ្មោះ វ័ន សុភា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ។ ផ្ទះ​របស់​គាត់ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​ត្រឹម​មួយ​ដង្ហើម​ច​ង្រឹ​ត ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​អាច​ចេញដំណើរ​ទៅ​ជួយ​អន្តរា​គន៍​បាន​ទាន់​ពេលវេលា​ឡើយ ។

បើ​តាម​ការ​សន្និដ្ឋាន​បឋម ដែល​ម្ចាស់ផ្ទះ​បាន​បំភ្លឺ​ប្រាប់​ទៅ​កាន់​មន្ត្រី​ជំនាញ ៖ គឺ​អគ្គិភ័យ​នោះ​បាន​កើតឡើង​ពី​ការ​«​ផ្ទុះ​កំប៉ុង​ហ្គា​ស​»​ដែល​គាត់​ដាំបាយ ។ ពេល​នោះ​វា​បាន​ឆាបឆេះ​រាលដាល​ពេញ​ផ្ទះ​មួយ​រំពេច ដែល​គាត់​មិន​អាច​គ្រប់គ្រង​បាន ។ ភ្លើង​បាន​ឆេះ​ពេញទំហឹង សូ​ម្បី​អ្នក​ក្បែរ​ខាង​ដែល​ព្យាយាម​ជួយ​ពន្លត់​ក៏​មិន​អាច​ចូល​ជិត​បាន​ដែរ មាន​តែ​នាំ​គ្នា​ឈរ​មើល​ព្រះ​អគ្គី​ដ៏​សន្ធោសន្ធៅ​នេះ ប្រឹង​លេប​យក​ផ្ទះ​យ៉ាង​គ​គ្លើ​ន ក្រោម​សម្រែក​ទ្រហោ​រយំ​ទាំង​សោកស្ដាយ ។

ចំពោះ​ការ​បាត់បង់​វិញ បើ​តាម​របា​យា​ការណ៍​សមត្ថកិច្ច​ជំនាញ ៖ ក្រៅពី​អស់​ផ្ទះ​ដ៏​កំសត់​មួយ​ខ្នង ជន​រង​គ្រោះ​ត្រូវ​បាត់បង់​ម៉ូតូ​ចំនួន​០២​គ្រឿង រួម​ជាមួយនឹង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​អស់​ស្ទើរ​ទាំងស្រុង ដែល​នៅ​ក្នុងផ្ទះ​មិន​អាច​រំដោះ​ចេញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ