ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​វា.យ​ប្រ.ហារ​កំពង់​ផែ​ដឹក​ជញ្ជូន​ប្រេងដ៏​ធំ​​របស់​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច​

10 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃនេះ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ហោះ​ប្រសាច​ទាំង​ហ្វូង​ៗ​ទៅ​វាយ​ប្រហារ​កំពង់​ផែ​ព្រី​ម៉ស់​ (Primorsk) នៅ​សមុទ្រ​បាល់​ទិចបណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អភិបាល​តំបន់​កើត​ហេតុ​ខាង​លើ លោក​អាឡិច​សាន់​ដឺ ដ្រូស​ដឹន​កូ (Alexander Drozdenko)…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃនេះ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ហោះ​ប្រសាច​ទាំង​ហ្វូង​ៗ​ទៅ​វាយ​ប្រហារ​កំពង់​ផែ​ព្រី​ម៉ស់​ (Primorsk) នៅ​សមុទ្រ​បាល់​ទិចបណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អភិបាល​តំបន់​កើត​ហេតុ​ខាង​លើ លោក​អាឡិច​សាន់​ដឺ ដ្រូស​ដឹន​កូ (Alexander Drozdenko) ​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ពេញ​ផ្ទៃ​ប្រទេស​រុស្ស៊ី​។

លោក​ដ្រូស​ដឹន​កូ​ថ្លែង​ថា​ដ្រូន​ជាង​៦០​គ្រឿង​ត្រូវ​បាន​យោធា​រុស្ស៊ី​បាញ់​ទម្លាក់​កាល​ពី​យប់​មិញ​នៅ​តំបន់​ឡេ​នីន​ក្រាត​ (Leningrad)។ ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​កំពង់​ផែ​ព្រីម៉ស់​នោះ​មិន​មាន​ការ​ហៀរ​ប្រេង​ចេញ​មក​ខាង​ក្រៅ​ទេ​។ ប្រសិន​បើ​មាន​រឿង​នេះ​កើត​ឡើង​មែន​ប្រាកដ​ជា​វី​វរ​ធំ​ជា​មិន​ខាន​ព្រោះ​ទី​នេះ​ជា​កន្លែង​ស្តុក​ទុក​ប្រេង​ដ៏​ធំ​សម្រាប់​នាំ​ចេញ​។ ភ្លើង​ដែល​ឆេះ​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ក៏​ត្រូវ​បាន​ពន្លត់​អស់​ផង​ដែរ​។

ព្រី​ម៉ស់​ជា​ច្រក​ផ្លូវ​សម្រាប់​នាំ​ចេញ​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​រុស្ស៊ី​ អាច​ស្តុក​ទុក​ប្រេង​បាន​១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ៗ​។ កំពង់​ផែ​នេះ​រង​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​មក​ហើយ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ​ប៉ុណ្ណោះ​។ អ៊ុយ​ក្រែន​កំពុង​សម្រុក​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល​របស់​រុស្ស៊ី​ ហើយ​ក៏​វាយ​ប្រហារ​គោល​ដៅ​ដទៃ​ទៀត​ផង​ដែរ​នៅ​ពេល​ដែល​ដំណើ​រការ​ចរ​ចា​ដែល​មាន​អាមេរិក​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នោះ​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។

យោធា​អ៊ុយ​ក្រែន​ក៏​បាន​វាយ​ប្រហារ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី​២​គ្រឿង​នៅ​លើ​ដែន​សមុទ្រ​ដែល​ជា​ច្រក​ចេញ​ចូល​នៃ​កំពង់​ផែ​នៅ​សមុទ្រ​ខ្មៅ​​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​​ហ្សេឡិនស្គី​។ ​​លោក​ថ្លែង​ថា​កប៉ាល់​ទាំង​នេះ​ត្រូវ​គេ​ប្រើ​ប្រាស់​ដើម្បី​ដឹក​ជញ្ជូន​ប្រេង​ឆៅ​យ៉ាង​សកម្ម​។ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ពួក​គេ​លែង​អាច​ធ្វើ​​ដូច្នេះ​បាន​​​ត​ទៅ​ទៀត​ហើយ​។ លោក​ថា​សមត្ថ​ភាព​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​រយៈ​ចម្ងាយ​ឆ្ងាយ​នឹង​បន្ត​ធ្វើ​យ៉ាង​ខ្លាំង​ក្លា​ទាំង​នៅ​លើ​លំហ​សមុទ្រ​ លើ​អាកាស​ និង​នៅ​លើ​ដី​៕ ប្រភព៖ រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ