បន្ទាយមានជ័យ ៖ ប្រត្តិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញនៃការចុះបង្ក្រាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីសានកូ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយកម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន និងភូមា០២នាក់ បន្ថែមទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបន្ទប់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសនាយប់ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៦ ។

កិច្ចប្រត្តិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ នៃការចុះបង្ក្រាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបោសសំអាតជាស្ថាពរក្នុងនោះបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន និងភូមា ចំនួន០២នាក់ នៅសង្ងំលាក់ខ្លួនក្នុងបន្ទប់នៃទីតាំងខាងលើ ។

សូមរំលឹកថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ និងកងខេមរភូមិន្ទ ដោយមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត គណបញ្ជាការឯកភាពខេត្តក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុង បុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេសជាច្រើននាក់ និងវត្ថុតាងមួយចំនួនធំ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ