គ្រាន់តែដេញមិនចេញពីផ្ទះ! វា.យយុវជនម្នាក់មានជំងឺ«វិបល្លាសស្មារតី» រហូតដល់ស្លា.ប់ រួចចងស.ពអូសចេញពីមុខផ្ទះ ដើម្បីបំបាត់ភស្តុតាងទៀត
- តាកែវ
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មានអំពើឃាតកម្មមួយ បានកើត ឡើងនៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដែលជនដៃដល់ជាឃាតករ បានប្រើគល់ឬស្សីវាយយុវជនម្នាក់មានជំងឺសសៃប្រសាធ”វិបល្លាសស្មរតី”រហូតដល់ស្លាប់ គ្រាន់តែរឿងដេញគ្នាឲ្យចេញពីក្នុងរបងផ្ទះមិនចេញ។
ជនរងគ្រោះមានឈ្មោះ ចឹក រ៉េត ភេទប្រុស អាយុ៣២ ឆ្នាំ នៅលីវ មានជម្ងីប្រចាំកាយ”ជម្ងីសសៃប្រសាទ” រស់ក្នុងបន្ទុកជាមួយម្តាយវ័យចំណាស់អាយុ៧២ ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ជនដៃដល់ជាឃាតករឈ្មោះ សែស ធី ភេទប្រុស អាយុ៥២ ឆ្នាំមានទីលំនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
សេចក្តីរាយការឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃខែខាងលើ ជនរងគ្រោះឈ្មោះ ចឹក រ៉េត ជាយុវជនមានជម្ងឺស សៃប្រសាទ ឬហៅថា “វិបល្លាសស្មរតី” បានអូសវ៉ាលីសមួយអត់មានខោអាវ ដើរចេញពីផ្ទះ ពុំដឹងគោលដៅទៅណាឲ្យពិតប្រាកដទេ រហូតដល់ម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃដដែល ជនរងគ្រោះបានដើរមកដល់ផ្ទះឈ្មោះ ជើង វាសនា នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ (ជាកន្លែងកើតហេតុ) ឃើញទ្វាររបងមានចាក់សោ ជនរងគ្រោះបានបោះវ៉ាលីសចូលទៅក្នុងរបងផ្ទះ ហើយក៏ឡើងផ្លោះរបងលោតចូលតាមក្រោយ។ បន្ទាប់មកជនរង គ្រោះក៏អូសវ៉ាលីចូលទៅដល់ក្រោមសំយ៉ាបផ្ទះ ខណៈពេលនោះជនសង្ស័យឈ្មោះ សែស ធី មុខរបរ ជាអ្នកយាមផ្ទះឲ្យឈ្មោះជើង វាសនា ឃើញ ក៏កាន់គល់ឬស្សីមូលមួយកំណាត់ទៅសួរនាំជនរងគ្រោះ និងដេញឲ្យចេញទៅក្រៅផ្ទះវិញ ប៉ុន្តែជនរងគ្រោះមិនចេញ ទើបជនសង្ស័យវាយមួយដំបងគល់ឬស្សី ចំកផ្នែកខាង ក្រោយបណ្តាលឲ្យជនរងគ្រោះដួលសន្លប់នៅលើដី ហើយជនសង្ស័ យបានវាយជនរងគ្រោះត្រង់ក្បាលជាច្រើនដំបង រួចជាន់កបន្ថែមរហូតដល់ជនរងគ្រោះស្លាប់តែម្តង។
អ្វីដែលកាន់តែព្រៃផ្សៃជាងនេះទៀត ជនសង្ស័យបានហែកភួយនឹងយកខ្សែអង្រឹង ចងកសពជនរងគ្រោះអូសចេញពីមុខផ្ទះ ក្នុងចេតនាដើម្បីបំបាត់ភស្តុតាង តែពេលនោះព័ត៌មានត្រូវបានគេរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកទ្រាំង ដឹកនាំដោ យលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែននគរបាលព្រហ្ម ទណ្ឌ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់នឹងបានធ្វើ ការឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។
សពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ជូនអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យជាឃាតករ ត្រូវបានសមត្តកិច្ចកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ