បន្ទាយមានជ័យ ៖ សមត្ថកិច្ចកម្ពុជាបាន ប្រគល់-ទទួល បញ្ជូនចេញជនជាតិថៃចំនួន៦៣៥នាក់ ក្នុងនោះមាន (ស្រី៣៥៩នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាស នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ជនជាតិថៃខាងលើនេះមានចំនួន៦៣៥ នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខុសច្បាប់ ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕










<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ