ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អាមេរិក​នៅ​អង់​គ្លេស​ប្រាប់​ឱ្យ​ពល​រដ្ឋ​ខ្លួន​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ចំពោះ​លទ្ធ​ភាព​នៃ​ការ​វា.យ​ប្រ.ហារ

15 ម៉ោង មុន

ទី​ក្រុង​ឡុង​៖ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ឡុង​ ចក្រ​ភព​អង់​គ្លេស បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រជា​ជន​របស់​ខ្លួន​នៅ​ទី​​នោះ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​រាជ​រដ្ឋាភិបាល​អង់​គ្លេស​ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ថា​​គ្រោះ​ថ្នាក់​នៅ​ពេល​នេះ​​មាន​កម្រិត​ធ្ងន់​ធ្ងរ​។ ស្ថាន​ទូត​​បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​ប្រជា​ជន​អាមេរិក​នៅ​អង់​គ្លេស​ប្រយ័ត្ន​ប្រយែង​ខ្លួន​នៅ​ពេល​ពួក​គេ​​ស្ថិត​នៅ​ទី​សាធារណៈ​។ ទី​កន្លែង​មួយ​ចំនួន​ដែល​ស្ថាន​ទូត​ណែនាំ​ឱ្យ​ពួក​គេ​ជៀស​វាង​មាន​ដូច​ជា​សាលា​រៀន, ព្រះ​វិហារ​គ្រិស្ត​, ទីតាំង​ទេស​ចរណ៍​ និង​ទី​​កន្លែង​ដឹក​ជញ្ជូន​សា​ធារណៈ​។ ស្ថាន​ទូត​ក៏​បាន​ប្រកាស​ថែម​ទៀត​ថា​ប្រជា​ជន​អាមេរិក​គួរ​ប្រើ​ប្រាស់​វិធី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ច្រើន​ខ្សែ…

ទី​ក្រុង​ឡុង​៖ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ឡុង​ ចក្រ​ភព​អង់​គ្លេស បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រជា​ជន​របស់​ខ្លួន​នៅ​ទី​​នោះ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​រាជ​រដ្ឋាភិបាល​អង់​គ្លេស​ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ថា​​គ្រោះ​ថ្នាក់​នៅ​ពេល​នេះ​​មាន​កម្រិត​ធ្ងន់​ធ្ងរ​។ ស្ថាន​ទូត​​បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​ប្រជា​ជន​អាមេរិក​នៅ​អង់​គ្លេស​ប្រយ័ត្ន​ប្រយែង​ខ្លួន​នៅ​ពេល​ពួក​គេ​​ស្ថិត​នៅ​ទី​សាធារណៈ​។ ទី​កន្លែង​មួយ​ចំនួន​ដែល​ស្ថាន​ទូត​ណែនាំ​ឱ្យ​ពួក​គេ​ជៀស​វាង​មាន​ដូច​ជា​សាលា​រៀន, ព្រះ​វិហារ​គ្រិស្ត​, ទីតាំង​ទេស​ចរណ៍​ និង​ទី​​កន្លែង​ដឹក​ជញ្ជូន​សា​ធារណៈ​។

ស្ថាន​ទូត​ក៏​បាន​ប្រកាស​ថែម​ទៀត​ថា​ប្រជា​ជន​អាមេរិក​គួរ​ប្រើ​ប្រាស់​វិធី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ច្រើន​ខ្សែ និង​ជ្រើស​រើស​ពេល​វេលា​ផ្សេង​ៗ​គ្នា​ដើម្បី​កាត់​បន្ថយ​លទ្ធ​ភាព​នៃ​ការ​ស្មាន​ដឹង​ពី​អ្នក​ដែល​ចង់​ធ្វើ​បាប​ពួក​គេ​​។ ភ្នាក់​ងារ​សម្ងាត់​អង់​គ្លេស​ MI5 ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ «មជ្ឈ​មណ្ឌល​វិភាគ​អំពើ​ភេរវ​កម្ម​» បាន​ដំឡើង​កម្រិត​គំរាម​កំហែងដែល​​ពី​មុន​ត្រឹម​​កម្រិត​ធម្ម​តា​ ប៉ុន្តែ​ឥឡូវ​នេះ​មាន​កម្រិត​ធ្ងន់​ធ្ងរ​។ នេះ​ជា​កម្រិត​ខ្ពស់​លំដាប់​ទី​២​ មាន​ន័យ​ថា​ខ្វះ​តែ​មួយ​កាំ​ទៀត​ទេ​នឹង​ឈាន​ដល់​កម្រិត​មហា​អាសន្ន​មែន​ទែន​ហើយ​។

ទី​ភ្នាក់​ងារ​សម្ងាត់​ដដែល​ឱ្យ​សញ្ញា​ថា​ការ​វាយ​ប្រហារ​ទំនង​ជា​នឹង​កើត​មាន​នៅ​អំឡុង​​ពេល​​៦​ខែ​គិត​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​។ ចក្រ​ភព​អង់​គ្លេសកើត​​មាន​ការ​គំរាម​​កំ​ហែង​ផ្នែក​ភេរវ​កម្ម​កើន​ឡើង​បន្តិច​ម្ដង​ៗ​ជា​លក្ខណៈ​ម្ដង​ម្កាល​​​។ កម្រិត​នៃ​ការ​គំរាម​កំហែង​ក៏​ប្រែ​ប្រួល​ផង​ដែរ​ក្រោយ​ការ​យក​កាំ​បិត​ចាក់​បុរស​ជន​ជាតិ​ជ្វីប​២​នាក់​នៅ​ទី​ក្រុង​ឡុងកាល​ពី​ថ្ងៃ​ពុធ។ MI5 យល់​ថា​គ្រោះ​ថ្នាក់​កើន​ឡើង​ដោយ​មាន​កត្តា​២​ ទី​១​ក្រុម​ភេរវ​កម្ម​​ឥស្លាម​ជ្រុល​និយម​ និង​ទី២​​ក្រុម​ភេរវកម្ម​ស្ដាំ​និយម​ជ្រុល​​។

ទម្រង់​វាយ​ប្រហារ​អាច​ជា​លក្ខណៈ​បុគ្គល​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា ឬ​ជា​ក្រុម​តូច​ៗ​នៅ​អង់​គ្លេស​។ MI5​ កត់​សម្គាល់​ថា​ការ​គំរាម​កំហែង​ជា​ពិសេស​ទៅ​លើ​ជន​ជាតិ​ជ្វីប​ និង​ជន​ជាតិ​អ៊ីស្រា​អែល​ រួម​ទាំង​ស្ថាប័ន​របស់​ពួក​គេ​ផង​ដែរ​​ដោយ​សារ​​ការ​មាន​កំហឹង​នឹង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​។ គិត​ទាំង​លើក​នេះ​ទៀត វា​​ជា​លើក​ទី​២​ហើយ​ត្រឹម​តែ​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ​​​ដែល​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ចក្រ​ភព​អង់​គ្លេស​ចេញ​សេចក្ដី​ព្រមាន​ឱ្យ​ពល​រដ្ឋ​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ