ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួ​ពេទ្យតែងតែ​ចុះ​ជា​ប្រចាំ​ជាមួយ​ក្រុម​បង្ការពន្លត់​អគ្គិភ័យ និង​​សង្គ្រោះ ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ អោយ​តែ​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ គេ​តែងតែ​ឃើញ​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តា​​អង្គភាព​នានា បាន​ចុះ​ដោយ​ផ្ទាល់​ទៅ​ប្រចាំការ​ ដើម្បី​ត្រៀម​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​នឹង​កើត​មាន​ឡើងជា​យថាហេតុ​ដើម្បី​ធានា​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​អោយ​បាន​ទាន់​ពេល​ ។​ នេះ​ជា​ការ​គិតគូរ​និង​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​…

រាជធានី​ភ្នំពេញ ៖ ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ អោយ​តែ​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ គេ​តែងតែ​ឃើញ​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តា​​អង្គភាព​នានា បាន​ចុះ​ដោយ​ផ្ទាល់​ទៅ​ប្រចាំការ​ ដើម្បី​ត្រៀម​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​នឹង​កើត​មាន​ឡើងជា​យថាហេតុ​ដើម្បី​ធានា​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​អោយ​បាន​ទាន់​ពេល​ ។​ នេះ​ជា​ការ​គិតគូរ​និង​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ ។

ទន្ទឹម​នោះ​ កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៅ​តាម​បណ្តា​​ខេត្ត រាជធានី​​ក៏បាន​សហ​ការល្អ ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តាអង្គភាព​ ដើម្បី​ធានា​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​អោយ​បាន​ទាន់​ពេលវេលា​ផង​ដែរ​ ។

តាម​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​របស់​នាយកដ្ឋាន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​បន្ត​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​បំផុត ​ជាមួយ​ក្រុមការងារ​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ​នៃ​ក្រសួងសុខាភិបាល ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយ​គ្រោះថ្នាក់​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​សង្គម​ផ្សេង​ៗ​យ៉ាង​លឿន​រហ័ស​ និង​ទាន់​ពេលវេលា ចូលរួម​ថែរក្សា​ការពារ​ប្រទេស​ជាតិ​យើង​ឱ្យ​បាន​រុងរឿង​ជា​អមតៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ