ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ តាម​ឈ្លោះ​តាំងពី​ផ្ទះ​ដល់​កន្លែងធ្វើការ ទីបញ្ចប់ចាក់​ប្រពន្ធ​ស្លា.ប់​

56 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ភ្លើង​ប្រចណ្ឌ ប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ ប្រពន្ធ​ខំ​គេច​ពី​ផ្ទះ​មក​ធ្វើការ​ស៊ីឈ្នួល​បក​គល់​ខ្ទឹម​ឲ្យ​គេ ​ដើម្បី​បាន​ប្រាក់ នៅ​ដើរមក​តាម​ឈ្លោះ​ដល់​កន្លែងធ្វើការ​ទៀត ទ្រាំ​មិន​បាន ក៏​យក​កាំបិត​ចាក់​ប្រពន្ធ​ដល់​ថ្នាក់​បាក់​ផ្លែកាំបិត​ចេញពី​ដង ឃើញ​ប្រពន្ធ​របួសធ្ងន់​ខ្លាំង…

ខេត្តកណ្តាល ៖ ភ្លើង​ប្រចណ្ឌ ប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ ប្រពន្ធ​ខំ​គេច​ពី​ផ្ទះ​មក​ធ្វើការ​ស៊ីឈ្នួល​បក​គល់​ខ្ទឹម​ឲ្យ​គេ ​ដើម្បី​បាន​ប្រាក់ នៅ​ដើរមក​តាម​ឈ្លោះ​ដល់​កន្លែងធ្វើការ​ទៀត ទ្រាំ​មិន​បាន ក៏​យក​កាំបិត​ចាក់​ប្រពន្ធ​ដល់​ថ្នាក់​បាក់​ផ្លែកាំបិត​ចេញពី​ដង ឃើញ​ប្រពន្ធ​របួសធ្ងន់​ខ្លាំង ​ក៏​នាំ​ប្រពន្ធ​មក​ពេទ្យ តែ
ម​កតាម​ផ្លូវ​ប្រពន្ធ​ស្លាប់​ទៅ​ហើយ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣ និង ៣០​នាទី​ថ្ងៃ​ទី ៣០ ​មេ​សា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ ផែន គ​ន្ធា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​ជា​នារី​បម្រើ​​ការ​(KTV) មាន​ទីលំនៅ​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​
​(​ត្រូវជា​ប្រពន្ធ​) ។ ចំណែក​ជន​ដៃដល់​ជា​ប្តី​មានឈ្មោះ សោម សិទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន​០១​លើក ករណី​ហិង្សា​ដោយ​ចេតនា ដកហូត​បាន​កូនកាំបិត​ចំនួន​០១​ដើមដង​ឈើ​មាន​ស្នាម​ប្រឡាក់​ឈាម​បាក់​ផ្លែ​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ជនសង្ស័យ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជន​រង​គ្រោះជា​ញឹកញាប់​ ដោយ​ជនសង្ស័យ​ប្រចណ្ឌ​និង​ជន​រង​គ្រោះ​ធ្វើការ​ជានា​រី​KTV​ ។ នៅ​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ ២០២៦ វេលា​ម៉ោង​២៣ និង​៣០​នាទី ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ និង​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ដេក ។ រួច​ហើយ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពីរ​ក្នុង​បន្ទប់​មក​ខាងក្រៅ​ផ្ទះ​ ដើម្បី​មក​ស៊ីឈ្នួល​បក​គល់​ខ្ទឹម​គេ​យក​លុយ ជនសង្ស័យ​ក៏​បាន​ដើរ​តាម​ជន​រង​គ្រោះ​មក​កន្លែង​បក​គល់​ខ្ទឹម ខណៈ​ពេល​នោះ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កូនកាំបិត​បក​គល់​ខ្ទឹម​យក​មក​ចាក់​ជន​រង​គ្រោះ​ចំនួន​០១​កាំបិត​ត្រូវ​ឃ្លៀ​ក បណ្តាល​ឲ្យ​ចេញ​ឈាម​ និង​បាន​បាក់​ផ្លែកាំបិត រួច​ហើយ​ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​យក​មក​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ដោយ​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រូពេទ្យ​បាន​ដឹក​ជន​រង​គ្រោះ​យក​មក​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដោយ​ស្ថានភាព​របួស​របស់​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក​បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី​។

លុះ​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ ២០២៦ វេលា​ម៉ោង​០៩ និង​០០​នាទី​ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​ធ្វើការ​សាកសួរ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ នគរបាល​ជន​សង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​ដោយសារ​ប្រចណ្ឌ ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ