សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានស្នើកាលពីថ្ងៃទី១២ វិច្ឆិកា ដល់អនុប្រធានាធិបតីលោកឌីជេ
វ៉ាន ឲ្យឈប់និយាយផ្ដោតលើសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ហើយត្រូវផ្ដោតលើការតស៊ូប្រឆាំងអ្វីដែលលោកហៅថា អំពើពុករលួយនិងឧក្រិដ្ឋកម្មនៅតាមបណ្ដាទីក្រុង និងរដ្ឋត្រួតត្រាដោយពួកអ្នកប្រជាធិបតេយ្យវិញ ។

លោកឌីជេវ៉ានជាប្រមុខក្រុមអ្នកចរចា ឲ្យមានបទឈប់បាញ់គ្នារយៈពេលខ្លីមួយក្នុងសង្គ្រាមអ៉ីរ៉ង់ ដែលអូសបន្លាយពេលដល់
៨ខែមកហើយមិនលាក់លៀម ដោយលោកថា សង្គ្រាមនោះពិតជាធ្វើឲ្យសេដ្ឋកិច្ចប្រទេសស្រុតចុះ នាំឲ្យពួកអ្នកសាធារណរដ្ឋចាញ់ឆ្នោតយ៉ាងអាម៉ាស់ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃទី៣ វិច្ឆិកា កន្លងទៅ។
ប៉ុន្តែប្រធានាធិបតីបានស្នើភ្លាមៗដល់អនុប្រធានាធិបតី ក្នុងសារមួយកាលពីថ្ងៃទី១២ វិច្ឆិកា ផ្សាយតាមបណ្ដាញសង្គម ឲ្យងាកចេញពីការផ្ដោតលើសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ហើយមកផ្ដោតលើអ្វីដែលលោកចាត់ទុកថា បញ្ហាបន្ទាន់បំផុត និងអាចកាន់តែសំខាន់ថែមទៀតសម្រាប់ផ្នែកនយោបាយ បន្ទាប់ពីបរាជ័យធ្ងន់ធ្ងររបស់ពួកអ្នកសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
ក្នុងសារនោះ លោកត្រាំថា យើងមិនត្រូវការកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ឡើយ។ យើងកាន់ក្នុងដៃប្រាក់របស់គេច្រើនរយពាន់លានដុល្លារ ហើយយើងត្រួតត្រាច្រកសមុទ្ររបស់ពួកគេ។ មុននេះលោកត្រាំថ្លែងថា សង្គ្រាមយោធាជាមួយអ៉ីរ៉ង់ចប់
ហើយ។ ក្នុងសារនេះ ហាក់ដូចជាលោកចង់ឲ្យលោកឌីជេវ៉ានងាកមកផ្ដោតលើយុទ្ធនាការរបស់លោកប្រឆាំងការក្លែងបន្លំ។

ពួកអ្នកប្រជាធិបតេយ្យសន្យាពីការ ត្រួតពិនិត្យម៉ឺងម៉ាត់លើការដោះដូរពាណិជ្ជកម្មរបស់លោកត្រាំ និងលើគោលដៅដទៃៗទៀត ពេលពួកគេឡើងត្រួតត្រាសភានាខែមករាខាងមុខនេះ ខណៈបណ្ដាអ្នកបោះឆ្នោតអាមេរិក កំណត់អំពើពុករលួយថា ជាការព្រួយបារម្ភខ្លាំងមួយ។ សាររបស់លោកត្រាំទាក់ទិនលោកឌីជេវ៉ាន និងសង្គ្រាមជាមួយអ៉ីរ៉ង ជាការឆ្លើយតបមួយផ្នែកចំពោះសេចក្ដីរាយការណ៍ពីគម្រោងនានារបស់ពួកអ្នកប្រជាធិបតេយ្យ ។
អនុប្រធានាធិបតីអាមេរិក លោកឌីជេវ៉ាន មានបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នាឆ្នាំ២០២៨ ។ លោកជាអ្នកចង់បញ្ចប់សង្គ្រាមប្រឆាំងអ៉ីរ៉ង់ ដែលដោយសារសង្គ្រាមដ៏អប្រជាប្រិយភាពនោះហើយ ដែលនាំឲ្យគណបក្សលោកចាញ់ខ្លាំងក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ្តបាត់បង់ការត្រួតត្រាសភាទាំង២ ខណៈលោកត្រាំហាក់នៅមិនទាន់អស់ចិតក្នុងការច្បាំងជាមួយអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ