ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិប្រវត្តិសាស្ត្រ! ក្រុមហ៊ុនយក្ស Mercedes-Benz ព្រមានបិទរោងចក្រនៅអាល្លឺម៉ង់ និងផ្អាករាល់ការវិនិយោគ ក្រោយទប់​ទល់​សម្ពាធទីផ្សារមិនជាប់

5 ម៉ោង មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ពិតជា​នឹក​ស្មាន​មិន​ដល់ ក្នុង​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង ទីបំផុត ​ក្រុមហ៊ុន​រថយន្ត​មែរ​សឺ​ដែ​ស​ដែល​ជា​រថយន្ត​អា​ល្លឺ​ម៉​ង់​ធ្លាប់តែ​ល្បី​តាំងពី​យូរ​មក​ហើយ បែរជា​ប្រកាស​នា​ថ្ងៃ​ទី​១២ ​វិច្ឆិកា ពី​ការ​គ្រោង​បិទ​បណ្ដា​រោងចក្រ​ខ្លួន​នៅ​អា​ល្លឺ​ម៉​ង់ ប្រសិនបើ​មិន​អាច​លក់​ទម្លាក់​ថ្លៃ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រកាស​ពី​ការ​ផ្អាក​រាល់​វិនិយោគ​ក្នុង​ប្រទេស​ ។

ក្នុង​បទ​សម្ភាសន៍​ផ្ទៃក្នុង​មួយ ​លោក ​MICHAEL SCHIEBE សមាជិក​ក្រុម​ដឹកនាំ​នាំ​ក្រុមហ៊ុន​MERCEDES BENZ ថ្លែង​ទៅ​កាន់​
បុ​​គ្គ​លិ​ក​ក្រុមហ៊ុន​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដែល​លំបាក​បំផុត ដោយសារ​បញ្ហា​ពន្ធគយ​ខ្ពស់ សម្ពាធ​លើ​តម្លៃ ការ​ចុះ​ខ្សោយ​នៃ​ការ​លក់​ចេញ​ និង​ការ​ប្រកួតប្រជែង​តឹងតែង​បំផុត ពិសេស​ពី​សំណាក់​ចិន​។ ពេល​នេះ ​យើង​ត្រូវ​បង្ខំចិត្ត​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ តើ​ទីតាំង​រោងចក្រ​ណាខ្លះ​ដែល​យើង​ត្រូវ​បិទ ប្រសិនបើ​យើង​មិន​អាច​កែប្រែ​រចនាសម្ព័ន្ធ​នៃ​តម្លៃ​របស់​យើង​ទេ​នោះ ។

ក៏​ដូច​ជា​ក្រុមហ៊ុន​រថយន្ត​យក្ស​ដទៃ​ៗ​ទៀត​របស់​អា​ល្លឺ​ម៉​ង់ មាន​ក្រុមហ៊ុន​BMW និង​ VOLKWAGEN ក្រុមហ៊ុន​រថយន្ត​STUT TGART ការ​លក់​រថយន្ត​ខ្លួន​នៅ​ចិន មានការ​ចុះ​ថយ​ដោយសារ​ការ​ប្រកួតប្រជែង​នៃ​ក្រុមហ៊ុន​រថយន្ត​ក្នុងស្រុក​ចិន​។ ប្រសិនបើ​បណ្ដា​រោងចក្រ​ក្នុងស្រុក​ត្រូវ​បិទ រថយន្ត​មែរ​សឺ​ដែ​ស​ម៉ាក​ថ្មី ៗ​នា​ពេល​ខាង​មុខ​នឹង​ផលិត​នៅ​បរទេស​ទាំងអស់​។ ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន​​មែរ​សឺ​ដែ​ស​បេន ប្រកាស​ម្យ៉ាងទៀត​ពី​ការ​បញ្ឈប់​ការ​វិនិយោគ​ថ្មី​ទាំងអស់​ សម្រាប់​បណ្ដា​រោងចក្រ​នៅ​អា​ល្លឺ​ម៉​ង់ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ដែល​អាច​កាត់​បន្ថយ​តម្លៃ​ត្រូវ​បាន​រក​ឃើញ​ទេ​នោះ​ ។

សម្រាប់​បណ្ដា​អ្នក​ជំនាញការ​ខាង​ផ្នែក​រថយន្ត​ថា ការ​ប្រកាស​នេះ​របស់​ក្រុមហ៊ុន​រថយន្ត​មែរ​សឺ​ដែ​ស​បែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង ជា​សញ្ញា​ដែល​ថា ឧស្សាហកម្ម​រថយន្ត​អា​ល្លឺ​ម៉​ង់​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ ៕