រដ្ឋមន្ត្រីការបរទេសម៉ូរីតានី ឈានជើងមកដល់ទឹកដីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម Mohamed Salem Ould Merzoug បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងតាខ្មៅ នារសៀលថ្ងៃទី១៣ វិច្ឆិកា នេះ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រសួងព័ត៌មានបានប្រកាសនារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះថា ៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ូរីតានី អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ។

ឯកឧត្តម Mohamed Salem Ould Merzoug រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥស្លាមម៉ូរីតានី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ៕


ចែករំលែកព័តមាននេះ