ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដុ.ត​​កម្ទេ.ច​ចោល​ស្បៃ​មុង​ជិត​៦០០​ម៉ែត្រ​ និង​លែ​ង​កូន​ត្រី​ចម្រុះ​១៥០​គីឡូ ​នៅ​ដងស្ទឹង​សិរី​សោភ័ណ

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ត្រូវ​បាន​ដុត​កម្ទេច​​ចោល​ស្បៃ​មុង​ជិត​៦០០​ម៉ែត្រ​និង​លែ​ង​កូន​ត្រី​ចម្រុះ​១៥០​គីឡូក្រាម​ នៅ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦​ នៅ​ដងស្ទឹង​សិរី​សោភ័ណ​ ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។

លោក សរ ចិ​ត្រា នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​អូរ​ជ្រៅ​បានឱ្យដឹង​​ថា​ ​ជា​ការ​ណែនាំ​ពី​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំ​ណុ​ច​​ដងស្ទឹង​សិរី​សោភ័ណ​(​វាល​ឥន្ទ្រី​)​សង្កាត់​ទឹកថ្លា និង​សង្កាត់​អូរ​អំបិល បង្ក្រាប​បានលប​​ស្បៃ​មុង​ចំនួន​២៨​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៥៦០​ម៉ែត្រ បង្គោល​ដាក់​ស្បៃ​មុង​២២០​ដើម និង​លេង​កូន​ត្រី​ចម្រុះ​ទម្ងន់​១៥០​គីឡូក្រាម​។

លោក​បាន​បញ្ជាក់​ថា​ ក្រោយ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដងស្ទឹង​សិរី​សោភ័ណ​ ក្នុងភូមិ​សា​ស្គ្រ​សង្កាត់​ទឹកថ្លា និង​សង្កាត់​អូរ​អំបិល រឹបអូស​វត្ថុ​តាង​បទល្មើស​នេសាទ​បាន​យក​ទៅ​ដុត​​កម្ទេច​​ចោល ហើយ​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​ទៀត​ ដើម្បី​លុប​បំបាត់​អោយ​អស់​នៅ​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​។

លោក ស ចិ​ត្រា បាន​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់​សូម​បញ្ឈប់​សកម្មភាព​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​និង​ចូល​រក្សា​ការពារ​ម​ច្ចា​ជាតិ​អោយ​គង់​វង់​ព្រោះ​បទល្មើស​នេសាទ​ដោយ​ដាក់​ស្បៃ​មុង​ធ្វើ​អោយ​ប៉ះ​ពាល់​កូន​ម​ច្ចា​ជាតិ​ផុត​ពូជបាន ​ក្រោយ​កម្លាំង​ចម្រុះទប់ស្កាត់​បទល្មើស​នេសាទ​បាន​នៅ​បឹង​ទន្លេសាប​នៅ​ពេល​នេះ​ គឺ​ម​ច្ចា​ជាតិ​បាន​កើនឡើង​រឺ​សំបូរ​ជាង​មុន​ ៕