ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ កាសែត Bloomberg រាយការណ៍ពីការស្លា.ប់របស់ជនបរទេសជាង១ម៉ឺននាក់ ក្នុងជួរកងទ័ពរុស្ស៊ី ផ្អែកលើ​ទិន្នន័យស្ថិតិដែលបែកធ្លាយ

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ យោង​តាម​ទិន្នន័យ​សម្ងាត់​មួយ​របស់​ទីភ្នាក់ងារ​ស្ថិតិ​រុ​ស្ស៊ី ​ROSSTAT កាសែត​ BLOOMBERG​ អា​មេ​រិ​ក​លាត​ត្រដាង​កាលពី​ថ្ងៃ​ទី​១១​ វិច្ឆិកា​ ថា ជនបរទេស​១១.៣៣៥​នាក់​ ដែល​ជួយ​ច្បាំង​រុ​ស្ស៊ី​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​ជិត​១០០​បាន​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​។ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​មិន​ទទួលស្គាល់​ទំហំ​នៃ​ការ​បាត់បង់​នោះ​ឡើយ​។

ព័ត៌មាន​នោះ​ ធ្លា​យមក​ពី​ពួក​អ្នក​លួច​ព័ត៌មានវិទ្យា​២​គ្រុប ​គឺ​ក្រុម​ CYBER PARTISANS ស្និទ្ធិពួក​ប្រឆាំង​បេឡា​រុស និង​ក្រុម​SILENT CROW​អ៊ុយ​ក្រែ​ន​។ តាម​BLOOMBERG​ថា ការ​បាត់បង់​របស់​រុ​ស្ស៊ី​ទាក់ទិន​សង្គ្រាម​ឡើង​ដល់​ប្រមាណ​ជា​៤០០.០០០​នាក់​ ។ ចំនួន​ជនបរទេស​ដែល​ស្លាប់​ក្នុង​សង្គ្រាម​នេះ ​កើន​ដល់​ជាង​៨​ដង រវាង​ឆ្នាំ​២០២២​និង​២០២៥​។ បណ្ដា​អតីត​សាធារណរដ្ឋ​សូ​វៀត​ជា​អ្នក​ផ្ដល់​ជា​ពិសេស​ទាហាន​បរទេស​ដែល​ស្លាប់​ទាំងនោះ​ ។

ក្នុង​ចំណោម​អ្នក​ទាំងនេះ​ ក៏​មាន​ជនជាតិ​រុ​ស្ស៊ី​​ដែល​កើត​នៅ​បរទេស កន្លែង​ដែល​ពួក​គេ​ទទួល​បាន​សញ្ជាតិ​មួយទៀត​ផង​ដែរ​។ ក្នុង​ចំណោម​ពួក​គេ​ប្រមាណ​ជា​៣៧០០​នាក់​ មាន​សញ្ជាតិ​អ៊ុយ​ក្រែ​ន ​ឬ​ក៏​ជា​អ្នក​កើត​នៅ​អ៊ុយ​ក្រែ​ន​ក្រោយ​ការ​រលំរលាយ​សហ​ភាព​សូ​វៀត​នា​ដំណាច់ឆ្នាំ​១៩៩១​។ ក្នុង​ចំំ​ណោ​ម​អ្នក​ទាំងនេះ​ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុង​បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​កាន់កាប់​នា​ភាគ​ខាងកើត​ ឬ​ភាគ​ខាងត្បូង​ប្រទេស​។

ប្រមាណ​ជា​៨០% ​នៃ​អ្នក​ស្លាប់​ដទៃ​ទៀត​ មក​ពី​អតីត​សាធារណរដ្ឋ​សូ​វៀត​នានា​។ អ្នក​ស្លាប់​ក្រៅពី​នេះ​ ជា​អ្នក​មក​ពី​នេ​ប៉ា​ល់ ស្រី​លង្កា​និង​ចិន​។ បន្ទាប់​ពី​ដំណាច់ឆ្នាំ​២០២៥​មក មាន​អ្នក​ស្លាប់​មក​ពី​កូ​ឡុំ​ប៊ី កេ​ន​យ៉ា​និង​នី​ហ្សេ​រី​យ៉ា​ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏​មាន​ជនជាតិ​អាហ្វ្រិក​៣៤០​នាក់ ។ ក្នុង​ឆ្នាំ​២០២៥​ពួក​គេ​មក​ជា​ពិសេស​ពី​អេ​ហ្ស៊ីប​ កា​មី​រ៉ូ​ន នី​ហ្សេ​រី​យ៉ា កេ​ន​យ៉ា ហ្គា​ណា​ និង​អ៊ូ​ហ្គ​ង់
​ដា​៕