ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ខារ៉ាអូខេ «​មហាមេឃ​» សង្ស័យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​ នាំ​ខ្លួនមនុស្ស​ប្រុស​ស្រី៥៣​នាក់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ភោជនីយដ្ឋាន ​និង​ខារ៉ាអូខេ​ «មហាមេឃ » ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ អាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​ដោយ​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ ៖ ​ភោជនីយដ្ឋាន ​និង​ខារ៉ាអូខេ​ «មហាមេឃ » ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ អាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​ដោយ​សង្ស័យ​ថា លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវភេទ​ ហើយ​នាំ​ខ្លួនមេការ ​និង​បុគ្គលិក​ប្រុស​ស្រី​ចំនួន​៥៣​នាក់ ​ទៅ​សាកសួរ​ ។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើ​ង​នៅ​វេលា​យប់​រំលង​អធ្រា​ត្រ​ចូលថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៦ ​នៅ​ទីតាំងភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ ​«មហាមេឃ » ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១០១១ ក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​កងរាជអាវុធហត្ថ ​បានអោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ ពី​កម្លាំងជំនាញ​ពី​ទីតាំង​ខាងលើ​លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវ ដោយ​មាន​នារី​ក្មេង​ជា​អ​និ​តិ​ជន សមត្ថកិច្ច​ក៏បាន​សុំ​គោល​ពី​ព្រះរាជអាជ្ញារ​ចុះ​បង្ក្រាប​តែ​ម្តង​ ។

តាម​ព័​ត័​មាន បាន​អោយ​ដឹង​ទៀត​ថា ទីតាំង​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ «មហាមេឃ » ជា​កន្លែង​ប្រុស​ៗ​សប្បាយនៅ​ពេល​រាត្រី ​ដែល​ពោរពេញ​ទៅ​ដោយ​ភ្លើងពណ៌ ​និង​សំបូរ​ទៅ​ដោយ​នារី​វ័យក្មេង​ៗ​ និង​ជា​អនីតិជន ​ចាំ​ស្វាគមន៍ ​ហើយក៏​ជា​កន្លែង​សម្រាប់​បម្រើសេវា​ផ្លូវភេទ​ផង​ដែរ​ ។

​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ទាំង​យប់ ​ទាំង​ថ្ងៃ បើសិន​មាន​ភ្ញៀវ​ចូល​កម្សាន្ត មាន​មេការ មក​សួរ ភ្ញៀវ​អោយហៅ​ស្រី​មក​អង្គុយ​កំដរ បើ​ត្រូវ​រក​សេវា​ផ្លូវភេទ (​ហៅ​ទៅ​ដេក​) ​មានមេការ​ជា​អ្នករក​អោយ ដោយពេល​ខ្លះមេការ​ជា​អ្នកច​ចារ​តម្លៃ និង​ពេល​ខ្លះ​ទៀតនារី​ជា​អ្នក​និយាយ​គ្នា​ក្នុង​តម្លៃ​ពី​៥០ ​ទៅ​១០០​ដុល្លារ ​។

​កងរាជអាវុធហត្ថ​ បានអោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច បាន​នាំ​ឃាត់ខ្លួន​មេការ ​និង​បុគ្គលិកមនុស្ស​ប្រុស​ស្រី ​ចំនួន ៥៣​នាក់ ក្នុងនោះ​មាន​នារី​ ៣៩​នាក់ និង​បុរស ១៤​នាក់​ បញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីធ្វើ​ការ​សាកសួរ បន្ត​តាម​នីតិវិធី​។ ​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ទាន់​ដឹង​ថា ​នៅ​ក្នុង​ចំណោម​មនុស្ស​ ដែល​ឃាត់ខ្លួន​នោះ មាន​អ្នក​ពាក់ព័ន្ធ​ជួញដូរ​ផ្លូវភេទ​ចំនួន​ប៉ុន្មាន​នាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ